Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមាន​ក្រឹម​ឡាំង​៖​ថវិកា​ការពារជាតិ​របស់​អាមេរិក​លើស​ច្រើនដង​ប្រៀប​នឹង​រុស្ស៊ី​

spot_img
​រូបយន្ដ​ហោះ​ទម្លាក់​គ្រាប់បែក B-2 Spirit និង​យន្ដហោះ B-1B(​កណ្ដាល​) និង​យន្ដហោះ​B-52

​ស៊ីន​ហួ​ចុះផ្សាយ​ព័ត៌មាន​ឱ្យដឹងថា ក្រោយ​ពេលដែល​អាមេរិក​លើកឡើង​អំពី​ច្បាប់​ការពារជាតិ ក្នុងនោះ​មាន​ដាក់បញ្ចូល អំពី​វិធានការ​ទប់ស្កាត់​ការអភិវឌ្ឍ​យោធា​របស់​រុស្ស៊ី​។​នៅ​ថ្ងៃទី​១៤​ខែសីហា វិមាន​ក្រឹម​ឡាំង​ប្រកាសថា អាមេរិក​គ្មាន​មូលដ្ឋាន​ដើម្បី​ពណ៌នា​រុស្ស៊ី​ប្រៀបដូចជា​គ្រោះ​គំរាមកំហែង​មួយ​។​

​ថ្លែង​ក្នុង​សន្ន​សីទ​ព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov ឱ្យដឹងថា ថវិកា​ការពារជាតិ​របស់​អាមេរិក​លើសពី​រុស្ស៊ី​ច្រើនដង អាស្រ័យហេតុនេះ​ពុំមាន​មូលដ្ឋាន​អ្វីដែល​អាមេរិក​ធ្វើការ​ពណ៌នា​ប្រទេស​រុស្ស៊ី​ប្រៀបដូចជា​គ្រោះ​គំរាមកំហែង​ប្រទេស​ណាមួយ​នោះ​។​លោក​Peskov នូវបាន​បានឱ្យដឹងថា បណ្ដា​ប្រព័ន្ធ​អាវុធ​យុទ្ធសាស្ដ្រ​ថ្មី​របស់​រុស្ស៊ី​ដែល​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បង្ហើប​ប្រាប់​កាលពី​ខែមីនា មិន​បំពាន​ទៅលើ​កិច្ចព្រមព្រៀង​ដែល​អន្ដរជាតិ​ពាក់ព័ន្ធ ក្នុងនោះ​មាន​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ដ្រ​ថ្មី​(New START) ដែល​ត្រូវបាន​រុស្ស៊ី​និង​អាមេរិក​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១០​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​១៣​ខែសីហា ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចុះហត្ថលេខា​លើ​ក្រឹត្យច្បាប់​ប្រគល់​សិទ្ធិ​ការពារ​ប្រទេស​(NDAA) ដែលមាន​តម្លៃ​៧១៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​២០១៩ ដោយ​ចាប់ផ្ដើម​មាន​សុពលភាព​ពីថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​តទៅ​៕

​សូ​យ​ន​

spot_img
×