Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ខ្លួន​បុរស​ម្នាក់ ស្រវឹងស្រា​ទះ​គូទ​កូនក្រមុំ​គេ​

spot_img

​កណ្ដាល ៖ បុរស​ម្នាក់ ក្រោយ​ពី​ផឹកស្រា​ស្រវឹង ចូលទៅ​ក្នុង​ផ្ទះ​អ្នកជិតខាង ដោយ​ឃើញ​កូនក្រមុំ​គេ កំពុង​ដេក​ចុច​ទូរស័ព្ទ​នៅ​ក្រោមផ្ទះ ក៏​ទៅ​ទះ​គូទ​កូនក្រមុំ​គេ​៤​ដៃ ធ្វើ​ឲ្យ​ម្ដាយ​ឪពុក​ខាង​ស្រី ខឹង​ទ្រាំ​ពុំ បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ។ ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៣០​នាទី ស្ថិតក្នុង​ភូមិ​ភ្នំ​បាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល ។​
​មន្ដ្រី​នគរបាល​ស្រុក​ពញាឮ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុខ សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ រីឯ​យុវនារី​រងគ្រោះ​ឈ្មោះ ច ប​.​ផ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត ។ ជនរងគ្រោះ និង​ជនសង្ស័យ មាន​ទីលំនៅ​ភូមិ​ភ្នំ​បាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ យុវនារី​រងគ្រោះ បាន​នៅផ្ទះ​ជាមួយ​បងប្អូន​របស់​ខ្លួន ដោយ​ចុច​ទូរស័ព្ទ​លេង​នៅ​ខាង​ក្រោម​​ផ្ទះ រីឯ​ម្ដាយ​ឪពុក ចេញ​ទៅ​ជជែក​លេង​ជាមួយ​អ្នកជិតខាង ដែល​នៅ​ជាប់​របង​ផ្ទះ​គ្នា ។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ ពុំ​ដឹង​ជា​មកពីណា ក៏​ដើរ​ចូល​ផ្ទះ​យុវនារី​រងគ្រោះ ដោយ​មាន​សភាព​ស្រវឹង​ស្រា​ជោកជាំ ដោយ​យុវនារី​រងគ្រោះ​ពុំបាន​ដឹងថា ជនសង្ស័យ​ចូល​ក្នុងផ្ទះ​ខ្លួន​ឡើយ ឆ្លៀត​ឱកាស​នោះ ជនសង្ស័យ​ក៏​បាន​​យកដៃទះ​គូទ​នារី​រងគ្រោះ​ចំនួន​បួន​ដៃ ភ្លាម​នោះ​នារី​រងគ្រោះ​ភ្ញាក់​ក្រោក​ស្រែក​ឆោឡោ ហើយ​ជនសង្ស័យ នៅតែ​ស្រ​វ៉ា​ស្ទុះ​រក​ចាប់​ទ្រោប​លើ​នារី​រងគ្រោះ​បន្ថែមទៀត តែ​ជនរងគ្រោះ បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ​រួចខ្លួន ក្នុងពេល​ជាមួយគ្នា​នោះ ឪពុក​ម្តាយ​នារី​រងគ្រោះ ដែល​កំពុង​ជជែក​លេង​ជាមួយ​អ្នកជិតខាង បាន​ឮ​សំឡេង​កូនស្រី​ស្រែ​ឆោឡោ នៅផ្ទះ​របស់​ខ្លួន ក៏​បាន​មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ ដើរចេញ​ទៅ​បាត់ ដោយ​បាន​ឮ​សំឡេង​ជនសង្ស័យ​និយាយថា អញ​យកឈ្មោះ ប​.​ផ ឲ្យ​ទាល់តែ​បាន ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង នារី​រងគ្រោះ បាន​រៀបរាប់​ដំណើររឿង ប្រាប់​ម្ដាយ​របស់​ខ្លួន បន្ទាប់​ពី​ម្ដាយ​នារី​រងគ្រោះ​ស្ដាប់​រួច ភ្លាម​នោះ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋា​បាល​ភ្នំ​បាត ឲ្យធ្វើ​ការចាប់ខ្លួន​។​

បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×