Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​សមត្ថកិច្ច​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បានល្អ ក្នុង​ថ្ងៃ​ឃោសនា ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​

spot_img

​ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ ដល់​កងកម្លាំង​ទាំងអស់ ដែល​ការពារ​សន្តិសុខ​សណ្ដា​ប់ធ្នាប់​សុវត្ថិភាព ក្នុង​ដំណើរការ​នៃ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត ក្នុងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​មោទនភាព ដែល​កងកម្លាំង​សមត្ថកិច្ច រួម​មាន​កង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​នៃ​កងពលតូច​លេខ​៧០ បានរួម​គ្នា ជាមួយ​អាជ្ញាធរ​ដែនដី​ខណ្ឌ​ទាំង​១២ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក្សា សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ លើកឡើង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​សីហា ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្រោយ​កិច្ចប្រជុំ​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ ក្នុងនោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ សន្តិសុខ​គឺជា​សេចក្តីត្រូវការ​រួម របស់​ប្រជាពលរដ្ឋ​គ្រប់រូប មិន​អាច​ខ្វះ​បាន អ្នកណា​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ទាំងអស់​។ ពិសេស​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ពុំមាន​បញ្ហា​អ្វី​កើតឡើង គួរឱ្យ​កត់សម្គាល់​នោះ​ទេ និង​បាន ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ ដោយ​សារ​តែ​រដ្ឋបាល​រាជធានី រក្សា​បាន​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​បានល្អ​។ អ្នកនាំពាក្យ​បន្តថា​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង លើ​២៤​ម៉ោង មិនមែន​តែ​ការបោះឆ្នោត​នោះ​ទេ ក្រោយ​បោះឆ្នោត ក៏​នៅ​បន្ត​រក្សា​ការងារ​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ជា​ប្រចាំ​។​

ក្នុងនោះ​លោក ម៉េត មាស​ភក្ដី បាន​អះអាង​ទៀតថា ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ​ទាំងមូល មិន​មាន​អំពើហឹង្សា​ណា​កើតឡើង​នោះ​ទេ ហើយ​គណបក្ស​នយោបាយ​ទាំង​២០ ដែល​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ គឺ​មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ គឺ​មិន​បាន​ប្រើ​ពាក្យសម្តី ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​គណបក្ស​នីមួយៗ​នោះទេ​”​។ ទោះបីជា​សន្តិសុខ​សណ្តាប់ធ្នាប់ មាន​ភាពរលូន​យ៉ាងណាក៏ដោយ លោក ឃួ​ង ស្រេង នៅតែ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១២ កម្លាំង​នគរបាល​ស្នងដ្ឋាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ពង្រឹក​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់ ឱ្យ​ល្អ​ប្រសើរ​ជាប្រចាំ​។ លោក​អភិបាលខណ្ឌ​ទាំង​១២ ត្រូវ​ធ្វើ​សេចក្តីរាយការណ៍ មក​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ពាក់ព័ន្ធ​បញ្ហា​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី បាន​ឱ្យ​បន្ត​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ទាំង​១១​ខ្សែ ឱ្យបាន​ម៉ឺង​មាត់​បន្ថែមទៀត ដាក់​កងកម្លាំង និង​រថយន្ត​ស្ទូច​ប្រចាំការ ដើម្បី​ស្ទូច​រថយន្ត​ណា ដែល​មិន​គោរព​ច្បាប់ ហើយ​ចត​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​ទាំង​១១​ខ្សែ​នេះ​៕ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×