Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ បព្វជិត​មួយក្រុម​នៅ Pennsylvania បាន​បំពារបំពាន​ផ្លូវភេទ​កុមារ​ជាង​១០០០​នាក់​

spot_img

​តាម AP របាយការណ៍​មួយ​នៃ​ក្រុម​ចៅក្រម​បានប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៤ ខែសីហា ឱ្យដឹងថា បព្វជិត​សា​នា​គ្រិស្ដ​ឡាតាំង​រាប់រយ​នាក់​នៅ​រដ្ឋ Pennsylvania បាន​បំពាន​ផ្លូវភេទ​កុមារ​ជាង​១០០០​នាក់ ហើយ​តួលេខ​នេះ​អាច​កើនឡើង​គិត​តាំងពី​ឆ្នាំ​១៩៥០​មក ។​

​ក្រៅពីនោះ​មន្ដ្រីជាន់ខ្ពស់​នៃ​បណ្ដា​ព្រះវិហារ ក្នុងនោះ​មាន​ម្នាក់​ជា​អគ្គ អេ​វ៉ែ​ក របស់ Washington D.C បាន​សមគំនិត​គ្នា​ដើម្បី​បិទបាំង​អំពើ​ស្មោកគ្រោក​នេះ​ជា​ប្រព័ន្ធ​។​

​អង្គចៅក្រម​ឱ្យដឹង​បន្ថែមថា តួលេខ​ពិតប្រាកដ​ដែល​ក្មេងៗ​រង​ការបំពាន​ផ្លូវភេទ​អាច​កើន​ឡើងដល់​រាប់ពាន់នាក់ ព្រោះ​ឯកសារ​របស់​ព្រះវិហារ​មួយចំនួន​ពុំ​ត្រូវបាន​រកឃើញ ហើយ​ជនរងគ្រោះ​មិន​ហ៊ាន​ចេញមុខ​ប្ដឹងផ្ដល់​។​

​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ Pennsylvania Josh Shapiro ឱ្យដឹងថា​៖ ពួក​មន្ដ្រី​នៃ​ព្រះវិហារ​បានធ្វើ​ការពណ៌នា​ជាប្រចាំ បំណង​បិទបាំង ទង្វើ​ស្មោកគ្រោក​របស់ខ្លួន ដោយ​ថា​គ្រាន់​ជាការ​ប្រឡែង​លេង ការ​រ​បោកចំបាប់ ប៉ុន្ដែ​អ្វីដែល​យើង​រកឃើញ​វា​ពុំមែន​ជា​សកម្មភាព​បែបនេះ​ទេ​។ វា​ជា​ទង្វើ​បំពាន​ផ្លូវភេទ​កុមារ ក្នុងនោះ​រួមមាន​ទាំង​ការរំលោភ​ផ្លូវភេទ​ផងដែរ​។​

​ចុងបញ្ចប់ អង្គចៅក្រម​ប្រកាសថា​៖ យើងខ្ញុំ​ពិតជា​ខ្ពើមរអើម​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងនោះ​ដែល​ពុំ​ត្រូវបាន​ផ្ដន្ទាទោស សង​ជំងឺ​ចិ​ត្ដ ព្រោះតែ​បព្វជិត​មួយចំនួន​បាន​ស្លាប់​និង​ត្រូវបាន​បណ្ដេញ​ចេញពី​គ្រឹះស្ថាន​សាសនា​៕
​សូ​យ​ន​

 

spot_img
×