Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី នៅ​តំបន់​សង្កាត់​ស្ទឹងមានជ័យ នៅ​យប់​ថ្ងៃទី​១៥

spot_img

​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ស្នើសុំ​ដល់​អាជ្ញាធរ ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ អំពី​ការផ្អាក​ផ្គត់ផ្គង់​ទឹកស្អាត​មួយ​រយៈពេល​ខ្លី នៅ​តំបន់​មួយចំនួន​ខណ្ឌមានជ័យ នៅ​យប់​ថ្ងៃទី​១៥ ខែ​សីហា ដោយសារ​តែ​អ្នកជំនាញ នឹង​កាត់ត​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​។​

​ការផ្អាក​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ មាន​រយៈពេល​ខ្លី​ប្រមាណ​ជា ៧​ម៉ោង ចាប់ពី​ម៉ោង​២១៖០០​នាទី​យប់ ដល់​ម៉ោង ០៤៖០០​នាទី​ព្រឹក និង​អាច​ធ្វើឲ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់កក​រ​ក្នុង​រយៈពេល​ខ្លី ក្រោយពេល​កាត់ត​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួម​។​

​រដ្ឋាករទឹក បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​កាត់ផ្តាច់​ទឹកស្អាត ដែល​នឹង​ត្រូវ​រង​ការខ្វះ​ទឹក​រយៈពេល​ខ្លី​នេះ សូម​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី ដោយ​ក្តី​អនុគ្រោះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×