Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​សម្រាប់​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៣​នាក់ របួស​៣​នាក់​

spot_img

​​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៥​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់ ២​នាក់ របួសស្រាល ១​នាក់ មិន​ពាក់​ពួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់ ២​នាក់​(​យប់​១​នាក់​) ។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ១​លើក​និង​មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវលំ ១​លើក ។

ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក ។

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ពោធិ៍សាត់ ២​លើក ស្លាប់​១​នាក់ និង​ខេត្ត​កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១៤ គឺ​ថ្ងៃ​ទី​១-១៤ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៧​នាក់ របួស​សរុប ១៣៧​នាក់ របួសធ្ងន់ ៩២​នាក់ របួសស្រាល ៤៥​នាក់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×