Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​កម្មករ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មករ​កម្មការិនី ចំនួន ១៣.៥៦៥​នាក់ មកពី​រោងចក្រ​ចំនួន ២៥​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​ជាមួយ​បងប្អូន កូនក្មួយ​កម្មក​រកម្ម​ការិនី​ក្នុង​ការចុះ​ជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​កម្មករ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​របស់​កម្មក​រ និង​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នៅក្នុង​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើរ​សុំ​ថៅកែ​រោងចក្រ​អនុញ្ញាតិ​អោយ កម្មករ​កម្ម​ការី​នី​ទាំងអស់​ទទួលបាន​ការ​ឈប់សំរាក​មួយ​ថ្ងៃ​ក្រោយ​ពី​ចប់​កម្មវិធី​សំណេះសំណាល​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហ​គ្រា និង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​ទាំងអស់​ដែល​បាន​គោរព​ស្រលាញ់​សម្តេច​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​អោយ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ នេះ​មាន​ប្រសិទ្ធិភាព សម្តេច​តេជោ នឹង​បន្ត​សកម្មភាព​ចុះ​ជួប​ជាមួយ​ក្មួយៗ​កម្មក​រក​ម្មការ​នី​រយៈពេល ១០​ឆ្នាំ​ពេញ​តែម្តង​។​កម្ពុជា​ពិតជា​មាន​មោទនៈភាព​ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​ដែល​មា​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប និង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ហើយ​មាន​មហិច្ឆតា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផងដែរ​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ គឺមាន​តែ​អ្នកនយោបាយ​ដែល​មាន​វិបត្តិ​ដោយ​ខ្លួនឯង​ផ្ទាល់​។ ហើយ​ប្រទេស​យើង​ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ​មាន​តែ​អ្នកនយោបាយ​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ដោយ​ខ្លួនឯង​។ ប្រទេសជាតិ​យើង​សព្វថ្ងៃ​កំពុងមាន​ស្ថិរភាព​នយោបាយ​ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​កំពុង​រស់នៅ និង​ប្រកប​ការងារ​យ៉ាង​សុខសាន្ត​ក្រោម​ម្លប់​សន្តិភាព​។​

​នៅ​ក្នង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​ឈ្មោះ​ផ្លូវ​ដែល​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន លី យ៉ុង​ផាត ដែល​បាន​លុប​មិនអោយ​មាន​ការ​យក​លុយ​ពី​អ្នក​ដំណើរការ​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ថា​ជា មហាវិថី “​ឈ្នះ​-​ឈ្នះ​” ពី​ព្រោះ​ផ្លូវ​នេះ​នៅ​ស្ថិតនៅ​តំបន់​ដែល​យើង​បាន​កសាង​ស្តូប​អនុស្សាវរីយ៍ ឈ្នះ​-​ឈ្នះ​នៅ​តំបន់​នេះ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×