Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លេចឮ​យកប្រាក់ ជា​ថ្នូ​នឹង​ការបំពេញ​ការងារ ក្នុង​ការចុះពិនិត្យ​ដី​ជម្លោះ​ជាមួយ ក្រុមហ៊ុន Union តែ​អាជ្ញាធរ​បដិសេធ​

spot_img

​ភ្នំពេញ ​៖ នា​ថ្មីៗ​នេះ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមការងារ​ទាមទារ​ឱ្យ​មាន​ការបង់ប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​ជា​ថ្នូរ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការចុះពិនិត្យ និង​សិក្សា​ស្ថានភាព​នៅ​ទីតាំង​ដី​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​កោះកុង បានបញ្ជាក់​ថា ក្រុម​ការងារ​ក្រសួង និង​ថ្នាក់​ខេត្ត សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​នេះ ហើយ​សូម​បញ្ជាក់​ជូន​ថា កិច្ចការ​ខាងលើ​នេះ មិន​តម្រូវឱ្យ​មាន​ការបង់ប្រាក់​នោះឡើយ​។​

​ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​បដិសេធថា មិន​មាន​ករណី​យកប្រាក់​ជាថ្នូ នឹង​ការបំពេញ​ការងារ​ក្នុង​ការចុះពិនិត្យ និង​សិក្សា​ស្ថានភាព​ទីតាំង ដី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ ជាមួយ ក្រុមហ៊ុន Union Development Group Co.,Ltd ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់ អាជ្ញាធរ​ខេត្ត​កោះកុង ។​

​រដ្ឋបាល​ខេត្ត​កោះកុង បាន​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​Union Development Group Co.,Ltd​ស្ថិតនៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ឱ្យដឹងថា កន្លងមក​ក្រុមការងារ​របស់​ក្រសួង​បរិស្ថាន ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​សហការ​យកចិត្ត​ទុកដាក់​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អប្រសើរ ក្នុង​ការចុះពិនិត្យ និង​សិក្សា​ស្ថានភាព​នៅ​ទីតាំង​ជាក់ស្តែង ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ចេញពី​តំបន់​វិនិយោគ អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Union Development Group.,Ltd សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​គិរីសាគរ និង​ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ​៣១៧​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​ស្ករអំពៅ នៅ​ឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម ឃុំ​ដង​ពែ​ង និង​ឃុំ​កណ្ដោល ខេត្ត​កោះកុង បានដើរ​ហែរ​ក្បួនកាត់​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដីធ្លី​និង​សំណង​ជំងឺ​ចិត្ត​។​

ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ពី​កោះកុង​មក​ភ្នំពេញ ។ ពួកគាត់​បាន​មកដល់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង ដើម្បី​រក​ដំណោះស្រាយ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×