Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត​បុប្ផា​សុវណ្ណ ជាង​២​លាន​រៀល​

spot_img

​ពោធិ៍សាត់ ​៖ ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​លួច​លុយ​ព្រះសង្ឃ​ចំនួន​២.៤៥៤.៥០០​រៀល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច និង​កម្លាំង​ប្រជា​ការពារ​ដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក ឯម រុន អធិការ នគរបាល​ស្រុក​ក្រគរ បាន​ចុះ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កុដិ​លោក​វត្ត​បុប្ផា​សុវណ្ណ​ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​ចោរកម្ម​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល និង​ប្រជា​ការពារ​ក្នុង​ភូមិ​ធ្វើ​ការចុះ​បង្ក្រាបភា្ល​មៗ​ទាន់ពេលវេលា និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី មានឈ្មោះ ស៊ូ គឹម​ហ៊ុល អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព ឃុំ​ព្រែក​មហាទេព ស្រុក​ស្វាយប៉ោ ខេត្ត​បាត់ដំបង និង​ជន សង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ឈុន ស្រី​ពៅ អាយុ ២៧ ឆ្នាំ​មានកូន ២ នាក់​ប្រុស​។ រី​ឯ​វត្ថុតាង​រួមមាន​៖​ម៉ូតូ​ម៉ាក​ឃ្លីក ១​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ទូរស័ព្ទដៃ ២ គ្រឿង និង​លុយ ចំនួន ២.៤៥៤.៥០០​រៀល​។​

​លោក​អធិការ​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បញ្ជារ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ចុះ​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០១៨ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×