Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិន​អ្នក​បើក​ម៉ូតូ​កង់បីឥណ្ឌា​ម្នាក់​ដាច់​ខ្លួន​ជាបំណែកឈាមដាបពេញ​ផ្លូវ​

spot_img

ភ្នំពេញ​ ៖ អ្នក​បើក​ម៉ូតូ​កង់បីឥណ្ឌា​បុរស​ម្នាក់​ដាច់​ខ្លួន​ជា​ច្រើន​បំណែក ដោយ​រថយន្ត​កុងតឺន័រ របស់​ក្រុម​ហ៊ុន​ស៊ី​ម៉ងត៍ K-Cement បុក​ប៉ះកង់បីឥណ្ឌា (PassApp) បណ្ដាល​ឲ្យ​ធ្លាក់​មកកិន​អូស​រាប់រយ​ម៉ែត្រ​បណ្ដាល​ឱ្យ ស្លាប់។

ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ជិត​១០យប់ ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨ នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹងថា៖​បុរស​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​នៅ​ឡើយ​ទេ កំពុង​ត្រូវ​បាន​ប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​ញាតិសិន។

អ្នក​ឃើញ​ហេតុ​ការណ៌ ថា៖​នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ មួយ​គ្រឿង ម៉ាក Hyundai ពណ៌​ស ពាក់ស្លាក​លេខ​ភ្នំពេញ 3A-7900 និង​មាន​កន្ទុយ​សណ្ដោងស្លាកលេចខ​ភ្នំពេញ 4A-2581 ជា​របស់​ក្រុម​ហ៊ុន​ស៊ី​ម៉ងត៍ K-Cement បើក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពីលិច​ទៅ​កើត លុះមក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ប៉ះកង់បីឥណ្ឌា (PassApp) មួយ​គ្រឿង ពណ៌​លឿង ពាក់ស្លាក​លេខ​ភ្នំពេញ 1HD-7591 ទិសដៅ​ស្រប​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ភ្ញៀវ​ធ្លាក់​ចេញ​ពី​ក្នុង​កង់បីឥណ្ឌា​នោះ ហើយ​ត្រូវ​រថយន្ត​កុងតឺន័រកិន​អូស​ជាង​២០០​ម៉ែត្រ​បណ្តាល​ដាច់​ខ្លួន​ជាបំណែក​ស្លាប់​យ៉ាង​រន្ធត់។ ឃើញ​សភាព​មិន​ស្រួល​អ្នក​បើក​បរ​រថយន្ត​បង្ក​ហេតុ បាន​រត់​ចេញ​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​តែម្ដង។

ក្រោយ​ហេតុ​ការណ៌​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​កន្លែង​កើត​ហេតុ រួច​ទាក់​ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់​វែង​នឹង​ស្ទូចយក​រថយន្ត​បង្ក​ហេតុ និង​កង់បីឥណ្ឌា​នោះ ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើ​ការ​ស្រាវជ្រាវ​រកម្ចាស់​រថយន្ត​បង្កមក​ដោះ​ស្រាយ​​តាម​ច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×