Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​ស្រាល ប្រាក់ខែ​ខ្ពស់​៖ មើលថែ​ឆ្មា​នៅ​ប្រទេស​ក្រិ​ក មួយឆ្នាំ​អាច​រកចំណូលបាន​ជិត​១​ម៉ឺន​ដុល្លារ​

spot_img

​ថ្មីៗ​នេះ​អ្នកស្រី Joan Bowell នាយក​មូលដ្ឋាន​ថែទាំ​ឆ្មា​មួយ​នៅ​ប្រទេស​ក្រិ​ក បាន​ចុះផ្សាយ​សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​តាម​Facebook អ្នកមើល​ថែទាំ​ឆ្មា ដែល​ត្រូវ​បានទទួល​ឱ្យធ្វើ​ការ​មាន​ប្រាក់ខែ​600 EUR​ក្នុង​មួយខែ ផ្ដល់​រថយន្ដ​និង​ផ្ទះ​ស្នាក់នៅ​មិន​យក​កម្រៃ ហើយ​ក្នុង​មួយថ្ងៃៗ​តម្រូវឱ្យ​ធ្វើការ​ប្រហែល​៤​ម៉ោង​ប៉ុណ្ណោះ​។​ការងារ​សំខាន់​គឺ​មើលថែទាំ​ហ្វូង​ឆ្មា​ប្រមាណ​៧០​ក្បាល​។​

​មកទល់ពេលនេះ​មាន​អ៊ី​ម៉ែ​ល​ដាក់ពាក្យ​ជាច្រើន​បាន​ផ្ញើ​ដល់​អ្នកស្រី Bowel​។​ក្នុងនោះ​អ្នកខ្លះ​ជា​វេជ្ជបណ្ឌិត គ្រូពេទ្យ​សត្វ ហើយ​ទាំងអស់គ្នា​សុទ្ធសឹងតែ​អះអាងថា​ពួកគេ​ស្រឡាញ់ ចូល​ចិ​ត្ដ​សត្វ​។​

​រឿង​ចម្លែក​៖​គ្រាន់តែ​មើល​ឆ្មា​មួយថ្ងៃ​៤​ម៉ោង មាន​ប្រាក់ចំណូល​ជិត​១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​

​គួររំលឹកថា វា​ហាក់ដូចជា​ឧបនិស្ស័យ​ដែល​កាលពី​៧​ឆ្នាំមុន អ្នកស្រី​និង​ស្វាមី​បានមក​កាន់​កោះ Syros​។​ពួកគេ​បាន​សង្កេតឃើញ​នូវ​ហ្វូង​ឆ្មា​ស្គមស្គាំង រងរបួស ត្រូវគេ​បោះបង់ចោល​ក្នុង​ធុងសំរាម​។​ដោយ​អាណិត​វាសនា ពួក​ឆ្មា​ទាំងនេះ​ប្ដី​ប្រពន្ធ​ពីរ​នាក់​បានសម្រេច​ចិត្ត​ប្រមែប្រមូល​ឆ្មា​ទាំងនោះ រួច​សហការ​ជាមួយ​ផ្នែក​ពេទ្យសត្វ​នៅ​មូលដ្ឋាន​ដើម្បី​ព្យាបាល​មើលថែ​ពួកវា​។​៧​ឆ្នាំ​បាន​កន្លងផុត ពួកគេ​បាន​កំពុង​ថែទាំ​ឆ្មា​ដែលមាន​ចំនួន​ពី​៥៥-៧០​ក្បាល ហើយ​ក៏បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ​អំពាវនាវ​រក​វិភាគទាន​ដើម្បី​ចិញ្ចឹម​ថែទាំ​ឆ្មា​ទាំងនោះ​។​

​ដោយហេតុថា​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​មានធុរៈ​ត្រូវ​វិលត្រឡប់​ទៅ​ញូវយ៉ក​មួយរយៈ ទើប​ពួកគេ​ស្វែងរក​អ្នកស្ម័គ្រចិត្ត​៥​នាក់​ដើម្បី​មើលថែទាំ​ឆ្មា​។​បច្ចុប្បន្ន​មាន​អ្នកដាក់ពាក្យសុំ​ធ្វើការ​១០០០​នាក់​ហើយ​។​

​រូប​ក្នុង​មួយថ្ងៃ​តម្រូវឱ្យ​មើលថែទាំ​ឆ្មា​តែ​៤​ម៉ោង​ប៉ុណ្ណោះ​

​តាម​សេចក្ដីប្រកាស​ខាងលើ​នោះ​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​រយៈពេល​ពីរ​សប្ដាហ៍​ដោយ​ពុំមាន​ប្រាក់បៀវត្សរ៍ ហើយ​តាម​គម្រោង​នឹង​ចាប់ផ្ដើម​ធ្វើការ​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​តទៅ​៕

សូយន

spot_img
×