Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់ ត្រូវ​រថយន្ត​បុក​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែ​ង​ សង្ស័យស្រវឹង​ស្រា

spot_img

ខេត្ត​ស្វាយ​រៀង ៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែ​ងកើត​ហេតុ​ដោយ​សារតែ​បើក​បរ​មិន​ប្រកាន់​ស្តាំ​បាន​ជិះ​ម៉ូតូ​បញ្ច្រាស់​ចូល​ផ្លូវ​គេ​ត្រូវ​រថយន្ត​បាឡែន​បុក​ចំពី​មុខ​ពេញ​ទំហឹងលាន់ដូចរន្ធះ។​ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩:៣០​នាទី​នៅ​ថ្ងៃ​ទី ១៤ខែ​សីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំនុច​គីឡូ​ម៉ែត្រ​លេខ​១៤៨>១៤៩ស្ថិត​ក្នុង​ភូមិ គោក​ល្វៀង សង្កាត់ ព្រៃ​អង្គុញ ក្រុង បាវិត ខេត្ត​ស្វាយ​រៀង។

បើ​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា៖​នៅ​មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុបមូល​ពណ៌​ខៀវ​លាយសគ្មាន​ស្លាក​លេខ​បើក​បរ​ដោយ​បុរស​ម្នាក់​​ឈ្មោះ តឹង ថាន់​ហៅ ប្រុស អាយុ ៣១ ឆ្នាំ​ជន​ជាតិ​វៀត​ណាម​មុខ​របរ​កម្មករ​សំណង់​មាន​ទីលំ​នៅ​ភូមិ អាំងឃ័រ ឃុំ អាំងឃរ័ ស្រុក អាំងឃ័រ​ខេត្ត​យ៉ាឡាយ​ប្រទេស​វៀត​ណាម​(គ្មាន​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ)​បើក​បរពី​កើត​ទៅ​លិចលុះមក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើក​៍ បាន​បុក​ប៉ះ​និង​រថយន្ត​០១គ្រឿង​ម៉ាក​បាឡែនពាក់ស្លាក​លេខ​2N_1227​ពណ៌​ទឹក​ប្រាក់​បើក​បរពីលិច​ទៅ​កើត​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ទៀត​ថាៈ​អ្នក​បើក​បរ​រថយន្ត​អត់​ស្គាល់​អត្ត​សញ្ញាណ​​នោះ​ទេ(គ្មាន​រង​របួស​ក្រោយ​ពី​បុក​ប៉ះ​រួច​ហើយ​អ្នក​បើក​បរ​រថយន្ត​បាន​រ​រត់​គេច​ខ្លួន​បាត់​បន្សល់ទុកតែ​រថយន្ត​នៅ​និង​កន្លែង​ហេតុ)។មូល​ហេតុ​:​អ្នក​បើក​បរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ។

បច្ចុប្បន្ន​នេះ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​វៀត​ណាម។ រីឯ​វត្ថុ​តាង​ទាំង​០២គ្រឿង​សមត្ថកិច្ច​យក​មករក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ខបាល​សង្កាត់​​ព្រៃ​អង្គុញ​ដើម្បី​​បំ​ពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​ការរិយាល័យ​ជំនាញ​ខេត្ត​ចាត់​ការ​បន្ត ៕ វ៉ៃកូ

spot_img
×