Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​ឈ្នះ​ឆ្នោត នាំ​មុខ​ភ្លូក​ទឹក​ភ្លូកដី

spot_img

ភ្នំពេញ ​៖ ក្នុង​ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជា​មួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នៅ​ម៉ោង​៧:៣០ យប់​នេះ​ថ្ងៃ​ទី១៥ ខែ​សីហា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ នៃ​ចំនួន​អាសនៈ​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាង​រាស្ត្រ​នីតិកាល​ទី៦។

សម្តេច​តេជោ បាន​បញ្ជា​ក់ថា នៅ​ក្នុង​ការ​ប្រកាស​លទ្ធផល​យប់​នេះ គឺ​នឹង​មាន​ការ​ប្រកាស​ឈ្មោះ​បេក្ខជន តំណាង​រាស្ត្រ​ទាំង​១២៥​នាក់​ផង​ដែរ។ យោង​តាម​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​របស់ គ.ជ.ប កន្លង​មក​នេះ គឺគណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​ឈ្នះ​នាំ​មុខ​ភ្លូក​ទឹក​ភ្លូកដី។

សូម​អរគុណបងប្អូន​រួម​ជាតិ និង​កូន​ក្មួយ​យុវជន កម្មករក​ម្មការនី​ទាំង​អស់ ដែល​បាន​ទៅ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ គណ​បក្ស​ប្រជាជន​កម្ពុជា លេខ​២០ ដើម្បី​​ខ្ញុំ​មាន​ឱកាស​បន្ត​​ដឹក​នាំ​​កម្ពុជា ឲ្យ​រីក​ចម្រើន​ដែល​នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ យើង​ទាំង​មូល។

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាលជា​មួយ កម្មករ កម្មការិនី​ចំនួន ១៥៣៦៨​នាក់ នៅ​រោង​ចក្រ​តំបន់​ភូមិ​អន្លង់ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

កម្មករ កម្មការិនី ដែល​អញ្ជើញ​ជួប​សំណេះសំណាល ជា​មួយ សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ គឺ​មកពី​រោង​ចក្រ សហគ្រាស ចំនួន​១៧ មកពី​ខណ្ឌ​ឫស្សីកែវ​ចំនួន​៩ ខណ្ឌជ្រោយចង្វា​ចំនួន​៣ ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៤ និង​ខណ្ឌពោធិ៍​សែន​ជ័យ​ចំនួន​១។ រោង​ចក្រ សហគ្រាស​ទាំង​១៧​នេះ វិនិយោគ​ដោយ​ជន​ជាតិ​ចិន​ចំនួន​១២ វិនិយោគ​ដោយ​កូរ៉េ​ចំនួន​១ វិនិយោគ​ដោយ​ម៉ាឡេ​ស៊ី​ចំនួន​២ និង​វិនិយោគ​ដោយ​ជន​ជាតិ​ខ្មែរ​ចំនួន​២ ហើយ​ផលិត​ផល​ទាំង​អស់​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​បរទេស និង​ផ្គត់ផ្គង់​ក្នុង​ស្រុក៕ ដោយ៖​កូឡា​ប

 

spot_img
×