Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតក​រ​មិន​ស្គាល់​មុខ ចាក់​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​គោក​ចក​ម្នាក់ ជាង​១០កាំបិត ស្លាប់​នៅ​នឹង​កន្លែង​

spot_img

ខេត្ត​សៀមរាប ៖ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​គោក​ចក​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ប្រើ​កូន​កាំបិត​ចុង​ស្រួច ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ភ្លាមៗ។

ករណី​ឃាដកម្ម​នេះ បាន​កើត​ឡើង​កាលពី​វេលា ម៉ោង​៤ទៀបភ្លឺ ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​គ្រួសក្រហម ក្រុម​ទី១១ ភូមិ​ធ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជា​ក់ថា ករណី​ឃាដកម្ម​នេះ បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ពុំ​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព ចាក់​ទៅ​លើជនរង​គ្រោះ​ចំនួន​១០កាំបិត គឺ​ចំពោះ​ចំនួន​៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោម​ឃ្លៀក១កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ជនរង​គ្រោះ​មាន​ឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​គោក​ចក រស់​នៅ​ភូមិ​ធ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ជនរង​គ្រោះ​និង​ជន​សង្ស័យ អាច​មាន​គំនុំ​នឹង​គ្នា ទើប​ឈាន​ដល់​ធ្វើ​ឃាត ករណី​នេះ សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ ដើម្បី​​យកមក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×