Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេង​ប្រុស​អាយុ ៣ឆ្នាំ​ធ្លាក់​ចូល​ទ្រុងស្វាឪ និង​បាន​សន្លប់ ប៉ុន្តែ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់ពី​ឃើញ​សកម្មភាព​ស្វា​នោះ​ធ្វើ​លើ​ក្មេង​តូច​ (វីដេអូ)

spot_img

សត្វ​ធ្វើ​អ្វីៗ​តាម​សភាវគតិ​របស់​ពួក​វា។ ទោះ​បី​ពួក​វា​មិន​មាន​ការ​គិត​ពិចារណា និង​ភាពវៃឆ្លាតដូច​មនុស្ស​ក៏​ដោយ ក៏​សត្វ​មួយ​ចំនួន​បាន​បង្កាញការអាណិតអាសូរ និង​ការ​មើល​ថែ​គ្នា​ផង​ដែរ។

រឿង​នេះ​នឹង បង្ហាញ​ពី​សត្វ​ស្វាឪ (Gorilla) មួយ​ក្បាល​ទម្ងន់ ៦៨​គីឡូ​ក្រាម ដែល​បាន​ជួយ​សង្រ្គោះក្មេង​ប្រុស​អាយុ ៣ឆ្នាំ​ម្នាក់ បន្ទាប់ពីគេ​ធ្លាក់​ចូល​ក្នុង​ទ្រុងស្វា និង​សន្លប់​បាត់​បង់​ស្មារតី។

ការ​ជួយ​សង្រ្គោះ​របស់​សត្វ​ស្វាឪ​នេះ បាន​កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​អ្នក​ទេសចរ​ដែល​បាន​ទៅ​លេង​កំសាន្ត​នៅ​សួន​សត្វ Brookfield រដ្ឋ Chicago សហរដ្ឋ​អាមេរិច ប្រហែល​ជាចាំ​មិន​ភ្លេច​នោះ​ទេ។ ទោះ​បី​រឿង​នេះ​កើត​ឡើង​ជាង ២០ឆ្នាំ​ក៍​ដោយ ក៏​នៅ​មាន​ការរំលឹកហេតុ​ការណ៍​នោះ​ដែរ នៅ​ពេល​មាន​អ្នក​ទៅ​លេង​សួន​សត្វ​នោះ។

ប្រជាជន​នៅ​តំបន់​នោះ បាន​រំលឹក​ដល់​ស្វាឪ​មួយ​ក្បាល​ឈ្មោះ Binti ដែល​ជួយ​សង្រ្គោះ​ក្មេង​ប្រុស​តូច​ម្នាក់ ដោយ​វា​បាន​បង្ហាញ​ពីការ​មើល​ថែ​ដល់​ក្មេង​ប្រុស​ដែល​ធ្លាក់​ចូល​នោះ។

អ្នក​មក​មើល មាន​អារម្មណ៍​រន្ធត់​នៅ​ពេល​ក្មេង​ប្រុស​អាយុ ៣ឆ្នាំ ធ្លាក់​ពីកម្ពាស់ ៤​ម៉ែត្រ​កន្លះ ចូល​ក្នុង​ទ្រុង​របស់​សត្វ​ស្វា។ ក្នុង​ទ្រុង​នោះ​មាន​ស្វា​ចំនួន ៧​ក្បាល ហើយ​មាន​មួយ​ក្បាល​ឈ្មោះ Binti Jua ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់​ផ្អើល​ចំពោះ​សកម្មភាព​របស់​វា។

នៅ​ពេល​ធ្លាក់​ពីកម្ពស់​ខ្ពស់​ចូល​ក្នុង​ទ្រុង​សត្វ​ស្វា ក្មេង​នោះ​មិន​បាន​បង្ហាញ​សញ្ញាកំរើក​អ្វី​នោះ​ទេ ហើយ​គេ​សង្ស័យ​ថា ក្មេង​នោះ​បាត់​បង់​ស្មារតី។ បន្ទាប់ពី​មាន​ហេតុ​ការណ៍​នោះ បុគ្គលិកបំរើការ​នៅ​សួន​សត្វ​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ឲ្យ។ អ្នក​មើល​សួន​សត្វ​បាន​ស្នើ​ឲ្យ​មាន​ការ​ជួយ​ជា​បន្ទាន់ និង​រំពឹង​ថា រឿង​អាក្រក់​នឹង​កើត​ឡើង​ចំពោះ​ក្មេង​ប្រុស​នោះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​គឺថា ស្វាឪ​មួយ​ក្បាល បាន​ដើរ​ទៅ​ជិត​ក្មេង​ប្រុស​នោះ និង​បាន​លើក​គេ​ឡើង។

អ្នក​ទេសចរ​មាន​អារម្មណ៍​ភ័យថា ស្វាអាច​នឹង​វាយ​ប្រហារ​ក្មេង​ប្រុស​នោះ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គ្រប់គ្នា​គិត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ស្វា​នោះ​បែរជាបី​ក្មេង​ប្រុស​នោះ​ឡើង ដោយ​ដៃ​របស់​វា និង​យក​ក្មេង​ប្រុស​នោះ​ទៅ​ដាក់​ក្បែរ​ខ្លោងទ្វារ កន្លែង​ដែល​បុគ្គលិក​ធ្លាប់​ចូល និង​បង្ហាញ​ការ​ថែទាំ​ង ដល់​ក្មេង​ប្រុស​នោះ​ រហូត​ដល់បុគ្គលិកសួន​សត្វ បាន​ចូល​យក​ក្មេង​នោះ​ចេញ​វិញ និង​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ។

ក្មេង​ប្រុស​នោះ រង​របួស​បាក់​ដៃ និង​មាន​ស្វា​របួស​នៅ​លើ​មុខ និង​ត្រូវ​សម្រាក​នៅ​ពេទ្យ​ជា​ច្រើន​ថ្ងៃ។

បច្ចុប្បន្ន​ស្វា នោះ​មាន​អាយុ ៣០ឆ្នាំ ហើយ​ជាទូ​ទៅ ស្វា​ប្រភេទ​នេះ អាច​រស់​នៅ​បាន​រហូត​ដល់ ៣៥ឆ្នាំ៕ សុភ័ក្ត្រ

ប្រភព៖ Good Times.

spot_img
×