Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​​បើក​រថយន្ត​ម៉ាក Lexus 570 បុកបង្គោលភ្លើងហើយ​ ហ៊ាន​យកកាំ​ភ្លើង​ផ្ជង់​ក្បាល​អ្នក​បើក​រថយន្ត​ស្ទូច

spot_img

​ភ្នំពេញ​ ៖ បុរស​ម្នាក់​​ជិះ​ឡាន​បុក​បង្គោល​ភ្លើង​ហើយ មិន​អស់​ចិត្ត ហ៊ាន​យកកាំ​ភ្លើង​ផ្ជង់​ក្បាល​អ្នក​បើក​រថយន្ត​ស្ទួច ដើម្បី​ប្លន់យកឡាន​ខ្លួន​ឯង ទៅ​ដាក់​ក្នុង​ផ្ទះ​វិញ ។ សូម​បញ្ជា​ក់​បុរស​ម្នាក់​​បើក​រថយន្ត​ម៉ាក Lexus 570 ពណ៌​សពាក់ស្លាក​លេខ រដ្ឋ:07 2-8989 ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿនលឿន លុះមក​ដល់​ចំណុច​កើត​ហេតុ ក៏​ជ្រុលចង្កូត​ឡើង​ខឿន ទៅ​បុក​ចំបង្គោល​ភ្លើង​មួយ​ដើម​បណ្តាល​ឲ្យ​បាក់ រីឯ​រថយន្ត​វិញ រងការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។

រថយន្ដស៊េរី​ទំនើប​ម៉ាក Lexus RX570 ស្លាក​លេខ​រដ្ឋ07 របស់​ក្រសួង​មហា​ផ្ទៃ បើក​បរ​ដោយ​បុរស​ម្នាក់ ទាំង​ស្ថានភាព​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេចង្កូត​ឡើង​សួនច្បារ​កណ្ដាល​ផ្លូវ រួច​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម។ បន្ទាប់ពី​បុក​រះ អ្នក​បើក​បរ​ព្យាយាម​បន្ថែម​ល្បឿន បើក​ត្រឡប់​ក្រោយ​ទាំង​បែក​កង់​មុខ​ម្ខាង បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ផ្ទុះ​បែក​កង់​រថយន្ត​ទាំង​៣​បន្ថែម​ទៀត ទើប​បើក​ទៅ​មុខ​លែង​រួច បង្កជា​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣ទៀបភ្លឺ ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​មុខ​វិទ្យា​ល័យ​ឫស្សីកែវ លើ​កំណាត់​ផ្លូវ​ជាតិ​លខេ៥ ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​​ម៉ាក Lexus RX 570 ពណ៌​ស ពាក់ស្លាក​លេខ រដ្ឋ07 2-8989 ជា​រថយន្ត​របស់​ក្រសួង​មហា​ផ្ទៃ ដែល​បើក​បរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែក ធ្វើ​ដំណើរ​ទិសដៅ​ពីត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿនដូចហោះ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​កើត​ហេតុ នៅ​មុខ​វិទ្យា​ល័យ​ឫស្សីកែវ មិន​ដឹងជា​យ៉ាង​ម៉េច រថយន្ត​បាន​រេចង្កូត​បើក​ឡើង​ទៅ​លើសួនច្បារ​កណ្ដាល​ផ្លូវ រួច​បុក​រះបង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម តែ​អ្នក​បើក​បរ​មិន​ព្រម​បញ្ឈប់​រថយន្ត​ទេ ដោយ​បាន​ព្យាយាម​បើក​ត្រឡប់​ថយ​ក្រោយ​ទាំង​បែក​កង់​ខាង​មុខ​ម្ខាង បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ផ្ទុះ​បែក​កង់​រថយន្ត​ទាំង​៣​បន្ថែម​ទៀត ទើប​បើក​ទៅ​មុខ​លែង​រួច។ រថយន្ត​បាន​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​យ៉ាង​ដំណំ រីឯ​បង្គោល​ភ្លើង​បាក់​អស់​១​ដើម។

បន្ទាប់ពី​កើត​ហេតុ​បន្តិ​ចក្រោយមក គេ​បាន​ឃើញ​បុរស​ម្នាក់ ដែល​ជា​អ្នក​បើក​បរ​រថយន្ត ចុះ​ដើរ​ទៅ​ទិញ​បាកាសផឹក​អស់​មួយ​កំប៉ុង រួច​ដើរ​ទៅ​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បាន​បើក​រថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​ខាង​លើ​នោះ​ទេ។ គាត់​ស្រែកថា គាត់​មិន​បាន​បុក​បង្គោល​ភ្លើង​ទេ មាន​រថយន្ត​ក្រុង​មិន​ចាំស្លាក​លេខ​មួយ​គ្រឿង​​ទៀត ជា​អ្នក​បើក​បុក ហើយ​បណ្ដាល​ឲ្យ​រលំបង្គោល​ភ្លើង លើ​រថយន្ត​របស់​គាត់៕ ដោយ៖បញ្ញាស័ក្តិ

     

spot_img
×