Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​ឧបត្ថម្ភ​តុ​រៀន​១០០តុ សម្រាប់​សិស្សានុ​សិស្ស​វិទ្យា​លយ័ ហ៊ុន សែន ស្មាច់ដែង ឃុំរាម

spot_img

ខេត្ត​ព្រះ​សីហនុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្ត​ជួយ​ឧបត្ថម្ភ​តុ​ចំនួន ១០០តុ ជូន​វិទ្យា​ល័យ ហ៊ុន សែន ស្មាច់ដែង មាន​ទី​តាំង​​នៅ​ឃុំរាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។

ការ​ជួយ​ឧបត្ថម្ភ​តុ​រៀន​ខាង​លើ​នេះ ទទួល​បាន​ការស្វាគន៍ និង​គាំទ្រ​ពី​នាយក​សាលា លោក​គ្រូ​អ្នក​គ្រូ និង​សិស្សានុ​សិស្ស​រៀន នៅ​វិទ្យា​ល័យ ហ៊ុន សែន ស្មាច់ដែង ព្រម​ទាំង​អាណា​ព្យាបាល​សិស្ស​យ៉ាង​ច្រើន​កុះករ។

នា​ឱកាស​ចុះ​មកបង្រៀន​បំប៉ន ដល់​សិស្សានុ​សិស្ស​ថ្នាក់​ទី១២ ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​សញ្ញាបត្រ​បាក់ឌុបឆ្នាំ​នេះ នាយក​សាលា​វិទ្យា​ល័យ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហនុ។ លោក​បាន​ថ្លែង​អំណរគុណ​ដល់ លោក​ឧកញ៉ាទៀ វិចិត្រ និង​ក្រុម​គ្រួសារ ដែល​បាន​បន្ត​ជួយ​ឧបត្ថម្ភ តុ​រៀន​ចំនួន​១០០តុ សម្រាប់​សិស្សានុ​សិស្ស​វិទ្យា​លយ័ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ដើម្បី​​អង្គុយ​រៀន​សូត្រ​ឲ្យ​បាន​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។

តុ​រៀន​ទាំង​១០០តុ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ចាត់​តំណាង​ឲ្យ​ចុះ​ទៅ​ប្រគល់​ជូន អ្នក​គ្រប់​គ្រង​សាលា ដោយ​ផ្ទាល់ កាលពី​រសៀល​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨។

លោក​នាយក​បន្ត​ថា តុ​ទាំង​១០០​នេះ សាលា​បាន​រៀបចំ​បែង​ចែក ដាក់​តាម​បន្ទប់​រៀន ដើម្បី​​អោយ​សិស្សានុ​សិស្ស​អង្គុយ​រៀន​សូត្រ ជំនួស​តុ​ចាស់ៗ ដែល​ខូចខាត​ទ្រុឌទ្រោម។

ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​តុ​ចំនួន ១០០​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ របស់​នាយក​សាលា លោក​គ្រូ​អ្នក​គ្រូ និង​សិស្សានុ​សិស្ស​វិទ្យា​លយ័ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ស្រុក​ព្រៃ​នប់ ដែល​ស្នើសុំ​សម្រាប់​ការ​សិក្សា របស់​សិស្ស ព្រោះ​ខ្វះខាត​តុ​អង្គុយ។

លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជា​ក់ថា ការ​ជួយ​ឧបត្ថម្ភ តុ​ចំនួន​១០០តុ​នេះ ក៏​ក្នុង​គោល​បំណង​រួម​ចំណែក ជួយ​ដល់​វិស័យ​អប់រំ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ជា​មួយ​ប្រដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា ដូច​លោក​ធ្លាប់​បាន ជួយ​ឧបត្ថម្ភ ជា​សម្ភារ​ៈ​ផ្សេងៗ ជូន​សាលា​រៀន​ជា​ច្រើន​កន្លែង នា​ពេល​កន្លង​មក​ដូច្នេះ​​ដែរ៕ ដោយ៖ ដែន សីមា

  

spot_img
×