Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីផ្សោត១​ក្បាល​ស្លាប់ នៅ​ឆ្នេរ​កោះ​រ៉ុងសន្លឹម ខេត្ត​ព្រះ​សីហនុ

spot_img

ខេត្ត​ព្រះ​សីហនុ ៖ ប្រជា​ពលរដ្ឋ​ពលរដ្ឋ រស់​នៅ​សង្កាត់​កោះ​រ៉ុងសន្លឹម ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹងថា បាន​ប្រទះ​ឃើញ​ត្រីផ្សោត​សមុទ្រ​មួយ​ក្បាល​ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូ​ក្រាម បាន​ស្លាប់។ ពលរដ្ឋ​ថា ត្រីផ្សោត​ខាង​លើ​នេះ ត្រូវ​បាន​គេប្រទះ​ឃើញ​ស្លាប់​អណ្តែតមក​នៅ​លើឆ្នេរ​សមុទ្រ កោះ​រ៉ុងសន្លឹម កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ។

ប្រភព​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​ត្រីផ្សោត​ស្លាប់​ខាង​លើ បាន​ឲ្យ​ដឹងថា ត្រីផ្សោត​សមុទ្រ​មួយ​នេះ ទំនង​ជា​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ មុន​នឹង​អណ្តែតមក​ដល់​ឆ្នេរ​កោះ​រ៉ុងសន្លឹម។

មន្ត្រី​ពិនិត្យ​រកមូល​ហេតុ​ស្លាប់​ត្រីផ្សោត​សមុទ្រ​មួយ​ក្បាល​នេះ បាន​សន្និដ្ឋាន​ថា ត្រី​សមុទ្រ​ដ៏​កម្រ​ខាង​លើ​នេះ ទំនង​ជា​ស្លាប់ ដោយ​សារតែ វា​បាន​សុីចំណីសេសសល់ ដែល​គេវេចខ្ចប់ ក្នុង​ស្បោងផ្លាស្ទីក ដែល​ត្រូវ​មនុស្ស​បោះ​ចោល ចូល​ទៅ​ក្នុង​សមុទ្រ ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ច្រើន​ហួស​កំណត់ ព្រោះ​ឃើញ​នៅ​នឹង​មាត់ត្រីផ្សោត​សមុទ្រ​នេះ​ឃើញ​សុទ្ធ​តែ​កញ្ចប់​ចំណីច្រកស្បោងផ្លាស្ទីក។
ត្រង់​ចំណុច​នេះ មន្ត្រី​ជំនាញ ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ គប្បី​រួម​គ្នា លុបបំ​បាត់​ការ​បោះ​ចោល​កាកសំណល់សំរាម​ផ្សេងៗ ចូល​ទៅ​ក្នុង​សមុទ្រ​អនាធិបតេយ្យជា​បន្ត​ទៀត ប្រយោជន៍​រួម​គ្នា​ការពារ​បរិស្ថាន​ផង​និង​ការពារ​ជីវិត​សត្វ​សមុទ្រ​ផង៕ ដោយ៖ ដែន សីមា

spot_img
×