Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខួប​៧​ឆ្នាំ អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​និង​បង្ការ​កុំ​កើតមាន​

spot_img

​ភ្នំពេញ​៖ ពិធី​បង្សុកូល​ឧទ្ទិស​កុសល ដល់​ជនរងគ្រោះ​ស្លាប់ នៅ​លើ​អតីត​ស្ពាន​ពេជ្រ ដែល​មាន​គោលដៅ​តែមួយគត់ គឺ​មនុស្សធម៌ និង​តាម​ប្រពៃណី​សាសនា ដែល​កើតឡើង​ធំ ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ បើ​ទោះបីជា​ក្នុង​ពេល​នោះ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​បាន​ជួយ ដោះស្រាយ​ក៏ដោយ ក៏​ជា​មេរៀន​មួយ​សម្រាប់​សមត្ថកិច្ច គ្រប់​ផ្នែក​ទាំងអស់​ត្រូវ​ចងចាំ និង​យកចិត្តទុកដាក់​ជា​រៀងរហូត ហើយ​រាល់​ការជួបជុំ​ក្នុង​ពិធី​ជួបជុំ​តូច​ធំ​នានា គឺ​ចាំបាច់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​។​

​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​នៅ​លើ​អតីត​ស្ពាន​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែវិច្ឆកា ឆ្នាំ​២០១៧​នេះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​៖​ចាប់ពី​ពេលនេះ​ទៅ យើង​នឹង​ខិតខំ​ការពារ មិនឲ្យ​កើតមាន​ហេតុការណ៍ ដ៏​ខ្លោចផ្សា​នេះ ជា​លើក​ទី​២​ទៀត​ទេ នេះ​ជា​មេរៀន​ដ៏​អាក្រក់​សម្រាប់​យើង​ទាំងអស់គ្នា​។ ដោយសារតែ​មាន​មេរៀន ដ៏​ជូ​ចត់​នេះ ហើយ​ទើបបាន​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ តែង​បារម្ភ​ខ្លាំង​នៅពេល​មាន​ពិធីបុណ្យ​ផ្សេង​ផ្សេង ឬ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ធ្វើបាតុកម្ម កូដកម្ម​ជាដើម ដែល​ងាយ​នឹង​កើតមាន នូវ​គ្រោះអាសន្ន ដូច​នៅ​អតីត​ស្ពាន​ពេជ្រ​នេះ ជា​ឧទាហរណ៍​ស្រាប់​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បន្ទាប់​ពី​សម័យ​ខ្មែរក្រហម​ដែល​កាប់សម្លាប់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នោះ គឺ​កម្ពុជា បាន​ជួបប្រទះ​នូវ​ឧប្បទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​អស់​ចំនួន​៣៥៣​នាក់ ។ ដែល​ឧប្បទ្ទវហេតុ​នេះ​ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចដែល​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ធ្លាប់បាន​មានប្រសាសន៍ថា គឺជា​ឧប្បទ្ទវហេតុ​ដែល​កើតឡើង​ធំ​ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ។ ពិធី​នេះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញឲ្យបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ជាមួយនឹង​ក្រុមគ្រួសារ​ជនរងគ្រោះ​បងប្អូន​សាច់ញាតិ ដែល​មិន​អាច​ភ្លេច​បាន ចំពោះ​ការបាត់បង់​កូនចៅ​ក្នុង​ឧប្បទ្ទវហេតុ​នេះ​។ គិត​មកដល់ពេលនេះ​មាន​រយៈពេល​៧​ឆ្នាំ​មកហើយ បើ​ទោះបីជា​ក្នុង​ពេល​នោះ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ជួយ ដោះស្រាយ​ក៏ដោយ ក៏​ជា​មេរៀន​មួយ​សម្រាប់​សមត្ថកិច្ច គ្រប់​ផ្នែក​ទាំងអស់​ត្រូវ​ចងចាំ និង​យកចិត្តទុកដាក់​ជា​រៀងរហូត ហើយ​រាល់​ការជួបជុំ​ក្នុង​ពិធី​ជួបជុំ​តូច​ធំ​នានា គឺ​ចាំបាច់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ឲ្យបាន​ខ្លាំងក្លា​ដើម្បី​បង្ការ​ព្រឹត្តិការណ៍​ដូច្នេះ កើតឡើង​ម្តង​ទៀត ។ លោក​ប្រធាន​ក្រុមប្រឹក្សា ក៏​បាន​ប្រកាស​នៅ​ចំពោះមុខ​សាច់ញាតិ​ជនរងគ្រោះ​ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​រៀបចំ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ នៅ​ស្តូប​នៃ​ចុងស្ពាន​ភ្លោះ​កោះ​ពេជ្រ ដើម្បី​ឧទ្ធិស​មហាកុសលដ៏​ជ្រះថ្លា​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរ​ង​គ្រោះ​ដែល​បាន​ស្លាប់​។​

​គួររំលឹកថា​៖​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ត្រូវ​នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក បាន​កើតឡើង​នូវ​ឧបទ្ទវហេតុ​នៅលើ​អតីត​ស្ពាន​ពេជ្រ​នៃ​តំបន់​កោះ​ពេជ្រ​ដោយសារ​តែ​ហ្វូងមនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មក​លេង​បុណ្យអុំទូក​រត់​ជាន់​គ្នា​លើ​ស្ពាន​បណ្តាលឲ្យ​មនុស្ស​៣៥៣​នាក់​ស្លាប់ និង​របួស​រាប់រយ​នាក់​ផ្សេងទៀត​៕ ដោយ​៖​កូឡាប​

spot_img
×