Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីដេអូ​នាទី​ចុង​ក្រោយ របស់​ក្មេង​ប្រុស​សិស្ស​សាលា Yemen រីក​រាយជា​មួយ​គ្នា​លើ​រថយន្ត​បឺស មុន​ពេល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​ពីដែន​អាកាស​

spot_img

ក្មេង​ប្រុសៗ​មួយ​ក្រុម ដែល​ត្រូវ​បាន​ឃើញ​ក្នុង​វីដេអូ នាំ​លេង​សើច​នឹង​គ្នា​យ៉ាង​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង នៅ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង នៅ​ក្នុង​ដំណើរ​ទស្សនា​ទី​បញ្ចុះ​សព​មួយ អំឡុង​ថ្ងៃ​អបអរសាទរ​ថ្ងៃ​បញ្ចប់​ការ​សិក្សា ចេញ​ពី​សាលា​របស់​ពួក​គេ ។

ក្មេងៗ​ទាំង​នោះ ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹងថា មាន​អាយុ​ចាប់​ពី ៦ ទៅ ១១ ឆ្នាំ បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​វាល​បញ្ចុះ​សព​សម្រាប់​ពួក​ឧទ្ទាម -ជា​កន្លែង​មួយ​ក្នុង​ចំណោម​ទី​កន្លែង​ទំនេរ​បៃតង​ពីរ​បី​ដែល​នៅ​សេសសល់ ស្ថិត​នៅ​ភាគ​ខាង​ជើង Saada ។

គ្រូ​ម្នាក់​​ឈ្មោះ Yahya Hussein អាយុ ៤០ ឆ្នាំ បាន​ពន្យល់​ថា៖ «ដោយ​សារ​សង្គ្រាម ឧស្យានភាគ​ច្រើន និង​សួនច្បារជា​ច្រើន ត្រូវ​បាន​បំផ្លាញ» ។ គាត់​បាន​ប្រាប់ CNN ថា៖ «តំបន់​ដ៏​ស្រស់ៗ​ស្អាត​បំផុត គឺជា​ទីសក្ការបូជា​សម្រាប់​ទុក្ករ​បុគ្គល (បុគ្គល​ដែល​រង​ទុក្ខ​ដល់​ស្លាប់​ខ្លួន) និង​វិហារអ៊ិស្លាម» ។

នៅ​ក្នុង​វីដេអូ ដែល​ថត​ដោយ​ក្មេង​ប្រុស​សិស្ស​សាលា​ម្នាក់​​ឈ្មោះ Osama Zeid Al Homaran បាន​បង្ហាញ​ឲ្យ​ឃើញ​មិត្ត​រួម​ថ្នាក់​​ទាំង​អស់​របស់​គេ កំពុង​សូត្រកំណាព្យ​ផ្សេងៗពីគម្ពីរ Quran ។ ខណៈ​ពេល​ដែល​មេ​រៀន​ត្រូវ​ចប់ ក្មេង​ប្រុសៗ​ទាំង​នោះ​បាន​ចូល​ទៅ​ក្នុង​ទី​កន្លែង​បញ្ចុះ​សព ដើម្បី​​ទស្សនា ។

Zeid អាច​ត្រូវ​បាន​លឺស្រែក​ទៅ​កាន់​មិត្ត​ភក្តិ​របស់​គេថា៖ «សូម​រង់ចាំ! ពួក​យើង​នឹង​ថត​រូបភាព» ។

បន្ទាប់​បញ្ចប់​ការ​ទស្សនា​នៅ​ទី​នោះ ពួក​គេ​ក៏​បាន​ឡើង​រថយន្ត​ដឹក​សិស្ស ដើម្បី​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​ក៏​ជួប​គ្រោះ​ថ្នាក់​សោកនាដកម្ម​នេះ​តែ​ម្តង ។ Hussein បាន​ធ្វើ​ដំណើរ​យឺតយ៉ាវ​ទៅ​កាន់​វាល​បញ្ចុះ​សព​នោះ និង​កំពុង​ថត​រថយន្ត​របស់​គាត់ នៅ​ឆ្ងាយ​ពី​រថយន្ត​ដឹក​សិស្ស នៅ​ពេល​ការផ្ទុះ​បាន​កើត​ឡើង ។

លោក​និយាយ​ថា៖ «ខ្ញុំ​បាន​លឺការផ្ទុះ​យ៉ាង​ខ្លាំង ហើយ​មាន​ធូលី និង​ផ្សែងផុស​ឡើង​ងងឹតឈ្លប់តែ​ម្តង ។ នៅ​កន្លែង​កើត​ហេតុ​ពុំអាច​ពណ៌​នា​បាន​ទេ ហើយ​មាន​បំណែកសាកសព និង​ឈាម គ្រប់ដណ្តប់​គ្រប់ទី​កន្លែង» ។

លោក​បន្ត​ថា៖ «ក្មេងៗ​ទាំង​នោះ​បាន​កំពុង​នាំ​គ្នា​លេង​សើច​នឹង​គ្នា និង​ធ្វើ​សកម្មភាព​ផ្សេងៗ​យ៉ាង​រីក​រាយ​បំផុត ក្នុង​ដំណើរ​ទស្សនា​របស់​ពួក​គេ ទើប​តែ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​ក្លាយ​ជាជនរង​គ្រោះ​គួរ​ឲ្យ​អាសូរ​បំផុត» ។

រដ្ឋ​មន្រ្តី​​សុខាភិបាល Houthi លោក Taha al-Mutawakil និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ឲ្យ​ដឹងថា មនុស្ស ៥១ នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស ពី​សំណាក់​ក្រុម​​ដឹក​នាំ​​ដោយ Saudi ក្នុង​នោះ ៤០ នាក់ គឺ​កុមារ ។ គាត់​បន្ថែម​ថា មនុស្ស ៧៩ នាក់ បាន​រង​របួស ដែល​ក្នុង​នោះ ៥៦ នាក់ គឺជា​កុមារ ៕ ឧត្តម (edition.cnn.com)

ទស្សនាវីដេអូ

spot_img
×