Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល កែ​សម្រួល​នូវ​សេចក្ដី​សម្រេច​មួយ​ចំនួន​របស់​រដ្ឋបាល​ខេត្ត ដើម្បី​​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព ទំហំ​ការ​ងារ និង​តម្រូវ​ការ​ជាក់​ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត

spot_img

ខេត្តស្វាយរៀង ៖ ឆ្លើយតបទៅនឹងស្ថានភាព ទំហំការងារ និងតម្រូវការជាក់ស្ដែងបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យពិភាក្សា​លើការ​កែសម្រួល​នូវសេចក្ដីសម្រេចមួយចំនួនរបស់រដ្ឋបាលខេត្ត។

តាមប្រភពព័ត៍មានពីមន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថាៈ ដោយមានការប្រែប្រួលនឹង ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទំហំ​ការងារ និងតម្រូវការជាក់ស្ដែងបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត ព្រមទាំងពិភាក្សានិងសម្រេចចំពោះការកំណត់ឈ្មោះអគារ និង​សាល​ប្រជុំក្នុងបរិវេណសាលាខេត្ត ក្នុងនោះមានចំនួន ០៧អគារ រួមមាន អគារ ក-ខ-គ-ឃ-ង-ច និងអគារ ឆ និង​មាន​សាល​ប្រជុំ​ចំនួន ៥ រួមមាន សាលប្រជុំរំដួល សាលប្រជុំព្រៃបាសាក់ សាលប្រជុំនន្ទី សាលប្រជុំនាគព័ន្ធ និងសាលប្រជុំស្វាយរៀង ។

ប្រភពដដែលបានឱ្យដឹងទៀតថា ៖ ការកែសម្រួលការងារនាពេលនេះគឺក្នុងគោលបំណងដើម្បី​បង្កលក្ខណៈកាន់តែងាយស្រួល​ដល់​ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និង​ទាន់​ពេល​វេលា ក៏​ដូចជាបង្ខិតសេវាកាន់តែកៀកប្រជាពលរដ្ឋ គណៈអភិបាលខេត្ត ក៏បានពិនិត្យពិភាក្សាជាបឋមលើគម្រោងកិច្ចការកែសម្រួល និង​កំណត់ព្រំប្រទល់រដ្ឋបាលនៅក្នុងខេត្តផងដែរ ៕ វ៉ៃកូ

 

spot_img
×