Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិ​ចិន​បី​នាក់ ចេញ​ប្លន់ នគរបាល​ស្រុក​ពួក ចាប់​បាន​និង​កំពុង​សួរយក​ចម្លើយ​

spot_img

ខេត្ត​សៀមរាប ៖ នគរបាល​ស្រុក​ពួក ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​៣​នាក់​ពាកព័ន​ករណី​ប្លន់ជនរង​គ្រោះ​ជា​អ្នក​រក​ស៊ី​ដូរ​លុយ​នៅ​ផ្សារ​លើ​ធំ​ថ្មី ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការ​នគរបាល​ស្រុក​ពួក ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​19​និង​20​នាទី ថ្ងៃ​ទី14 ខែ​សីហា នៅ​ចំណុច​មុខ​ផ្ទះ​ជនរង​គ្រោះ​ក្នុង​ភូុមិអូរតា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប ជនរង​គ្រោះ ចេញ​ពី​ប្រកបរបរ​លក់​មាស​ប្តូរ​ប្រាក់ ក្នុង​ក្រុង​សៀមរាប ត្រឡប់​មក​ផ្ទះ​វិញ​(ភូមិ​ឃុំ​កើត​ហេតុ) ស្រាប់តែ​ឃើញ​មាន​ក្រុម​ជន​សង្ស័យ​មិន​ស្គាល់​មុខ​៣​នាក់ មាន​ពាក់ម៉ាស់បិទ​មុខ​ជិត ភេទ​ប្រុស អាយុ​ប្រហែល​៣០ឆ្នាំ​ជាង មាឌ​ធំ​ខ្ពស់ ស្លៀក​ពាក់សុីវិល មិន​ច្បាស់​ភិនភាគ បាន​ដើរ​ចេញ​ពី​ព្រៃ​ផ្នែក​ខាង​កើត​អែប​ផ្លូវ​នោះ សំដៅ​មកឡាន​គាត់ ភ្លាម​នោះ​មាន​ម្នាក់​ស្ទុះមក​វាយ​លើ​គាត់​ដោយ​វត្ថុ​រឹងចំ​ក្បាល​បណ្តាល​អោយ​គាត់​រង​របួស តែគេ​មិន​បាន​និយាយ​អ្វី​ទេ ហើយ​គាត់​លើក​ដៃ​ប្រវាយ​ប្រតប់​ទៅ​មនុស្ស​នោះ​វិញ និង​បាន​ស្រែករក​អ្នក​ជិត​ខាង​ជួយ ចំណែក​គ្នា​គេ​ម្នាក់​​នាក់​ទៀត​បាន​វាយ​បំ​បែក​កញ្ចក់ឡាន​បែក​ផ្នែក​ខាង​ស្តាំ បំណង​រក​ទ្រព្យ​សម្បត្តិ​មាន​តំលៃ។ ដោយ​ជនរង​គ្រោះ​ស្រែក ផ្អើល​អ្នក​ជិត​ខាង ក្រុម​ជន​សង្ស័យ​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ទៅ​ទឹស​ខាង​កើត​ឆ្លង​ស្ទឹង​បាត់ ។​លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ត្រួត​ពិនិត្យ​ឃើញ​ឡាន​របស់​ជនរង​គ្រោះ​មាន​បែក​កញ្ចក់​ខាង​ស្តាំ និង​ឃើញ​មាន​វត្ថុ​តាង; គ្រាប់​កាំ​ភ្លើង​១​គ្រាប់ , បង់កាំ​ភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជនរង​គ្រោះ និង​បំពងទីបដែក១មូល ប្រវែង៧៩​សង់​ទី​ម៉ែត្រ នៅ​មាត់ស្ទឹង​ខាង​កើត​កន្លែង​កើត​ហេតុ ។

បន្ទាប់​កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធ​ហត្ថ​ធ្វើ​ការរុករក​តាម​ក្រុម​ជន​សង្ស័យ​ក្នុង​មូលដ្ឋាន​នោះ បាន​ឃើញ​មាន​គ្រាប់​កាំ​ភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ប្រយុទ្ធ ឃុំ,​ស្រុក​ពួក ដែល​នៅ​ទឹស​ខាង​កើត​កន្លែង​កើត​ហេតុ​ប្រហែល​១៥០​ម៉ែត្រ បន្ទាប់​យើង​ឃើញ​មាន​ឡាន១​គ្រឿង ម៉ាក​ស្តារិច ស៊េរីឆ្នាំ​២០០៤ ពណ៌​ទឹក​ប្រាក់ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោះ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​​ទៀត ហុងដាឌ្រីម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ស៊េរីឆ្នាំ​២០១៦ ទុក​ចោល​នៅ​មុខ​ខ្លោងទ្វារ​សាលា​បឋម​សិក្សា​ទៀ​បាញ់​គំរូ ភូូមិ​ប្រយុទ្ធ ឃុំ​ស្រុក​ពួក ចាក់​សោ​ជាប់​ហើយ​ស្ទូច​យកមក​រក្សា​ទុក​នៅ​អធិការដ្ឋាននបាល​ពួក ។ យើង​បន្ត​តាម​រកជន​សង្ស័យ​បន្ត​ទៀត។ លុះ​ដល់​ម៉ោង​៤ទៀបភ្លឺ​ថ្ងៃ​ទី១៥ខែ​សីហា​ឆ្នាំ​២០១៨​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ជន​សង្ស័យ​ចំនួន​៣​នាក់ ជាជន​ជាតិ​ចិន។ បន្ទាប់ពី​ចាប់​ឃាត់​ខ្លួន កម្លាំង​នគរបាល​ស្រុក​ពួក បាន​សហការ​ជា​មួយ​កម្លាំង​ផែន​អន្តោប្រវេសន៍ ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ដើម្បី​​បន្ត​នីតិ​វិធី ៕ ដោយ ៖ ​កូឡា​ប

spot_img
×