Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ប្តី​ប្រគល់​កូនស្រី​តូច​ទៅ​ឲ្យ​ប្រពន្ធ​ដើម្បី​សុវត្ថិភាព និង​សុខចិត្ត​ត្រូវស្លាប់​តែម្នាក់ឯង ក្រោម​គ្រាប់កាំភ្លើង​ឃាតករ​ដៃ​ឆៅ (​វីដេអូ​)

spot_img

​នេះជា​ខណៈពេល​ដ៏ស្លុតរន្ធត់​មួយ ដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង បាន​ដក​ភ្ជង់ និង​បាញ់សម្លាប់​យ៉ាង​សាហាវ ទៅលើ​បុរស​ជា​ម្នាក់​នៅលើ​ដងផ្លូវ បន្ទាប់​គាត់​បាន​ឈប់​រថយន្ត​អែប​ចិញ្ចើមផ្លូវ និង​ចុះ​ទទួលយក​កូនស្រី​របស់​គាត់​ចេញពី​ក្នុង​រថយន្ត ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​១​គ្រឿង បាន​ឈប់​អែប​នឹង​ចិញ្ចើមផ្លូវ​មួយ ។ បន្ទាប់មក បុរស​ម្នាក់​ដែល​ត្រូវបាន​ដឹងថា​ជា​មេធាវី​ឈ្មោះ André Ribeiro អាយុ ៤៦ ឆ្នាំ បាន​ចុះ​ពី​រថយន្ត និង​ដើរទៅ​កាន់​ទ្វារក្រោយ ដើម្បី​ទទួលយក​កូនស្រី​របស់​គាត់ ពី​ស្ត្រី​ម្នាក់​ដែល​សន្និដ្ឋានថា​អាចជា​ដៃគូ ឬ ជា​អ្នកមើល​ថែកូន​ស្រី​របស់​គាត់ ។

​បន្ទាប់ពី​ទទួលយក​កូនស្រី​ពុំទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​បុរស​ម្នាក់​បានបង្ហាញ​ខ្លួន​ប្រដាប់​ដោយ​កាំភ្លើង ភ្ជង់​ទៅលើ​គាត់​តែម្តង ។ ដោយបាន​ដឹង​សភាពការណ៍​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​បែបនេះ គាត់​បានប្រគល់​កូនស្រី​របស់គាត់​ទៅ​ឲ្យ​ស្រី្ត​ម្នាក់​នោះ ដើម្បី​ទុក​ឲ្យ​គាត់​ត្រូវ​ប្រឈមមុខ​តែម្នាក់ឯង ។ ភ្លាមៗ​បន្ទាប់ពី​ប្រគល់​កូនស្រី​ឲ្យ​មាន​សុវត្ថិភាព ជនដៃដល់​ក៏​ចាប់ផ្តើម​បាញ់ប្រហារ​គាត់​ពីក្រោយ បណ្តាល​ឲ្យ​ស្រុត​ជង្គង់​ទៅនឹង​ដី​សន្សឹមៗ មុនពេល​ស្លាប់​គួរ​ឲ្យ​អាសូរ ។​

​ឃាតករ​នេះ​សូម្បី​ពុំបាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​ស្ត្រី និង​កូនស្រី​តូច​នោះ ដកថយ​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​នោះទេ មុនពេល​បាញ់ប្រហារ​ទៅលើ​លោក Riberio ចំនួន ៥ គ្រាប់ មុនពេល​គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​មកទល់ពេលនេះ មូលហេតុ​នៃ​ការបាញ់សម្លាប់​មេធាវី​រូបនេះ នៅតែ​ពុំ​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ The Sun បាន​រាយការណ៍​ថា ប៉ូលីស​ជឿថា វា​ជា​ករណី​ចេតនា​ធ្វើឃាត ជាជាង​អំពើ​ប្លន់ ព្រោះ​គ្មាន​របស់របរ​អ្វីដែល​ត្រូវបាន​បាត់បង់ ៕ ឧ​ត្ត​ម (mirror.co.uk)​

spot_img
×