Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​រុស្ស៊ី​​ត្រូវ​គេបង្ខំ​ចិត្ត​ចងលើ​យន្តហោះ ព្រោះ​… កូរជ្រុលពេក! (វីដេអូ)

spot_img

ស្ត្រី​ម្នាក់​ស្ទើរព្រលែង​ដើម​ទ្រូង​កណ្តាល​វាល បាន​ត្រូវ​គេ​ចាប់​ចងលើ​យន្តហោះ បន្ទាប់ពី​នាង​”បង្កចលាចល” លើ​ជើង​ហោះហើរពី​រុស្ស៊ី​​ទៅ​ព័រទុយហ្កាល់ ។

ជាប់​ចំណង​ព្រោះ​បង្កចលាចលលើ​យន្តហោះ ។

តាម Daily Star ស្ត្រី​សក់​ពណ៌​ត្នោត​រូប​នេះ បាន​ត្រូវ​ជាប់​ចំណង​ព្រោះ​តែ​មាន​ទង្វើ​មិន​គប្បី ក្រោយ​ពេល​ស្រវឹង​តាំង​ពី​មុន​ឡើង​យន្តហោះ ។ ជើង​ហោះហើរចាក​ចេញ​ពី​ក្រុង​មូស្គូ រុស្ស៊ី

ទៅ​កាន់​ទី​ក្រុង​លំហែ​កម្សាន្ត Antalya ប្រទេស​ព័រទុយហ្កាល់ ។

ក្នុង​ខ្សែ​វីដេអូ ដែល​អ្នក​ដំណើរ​ម្នាក់​លើ​យន្តហោះ​បាន​ថតស្រីស្រស់​ពុំ​ស្គាល់​អត្ត​សញ្ញាណ ដែល​ល្វែង​លើស​ល់តែអាវទ្រនាប់ កំពុង​តែស្រែកឡូឡាជា​ភាសា​រុស្ស៊ី ។

នាង​ស្រែកថា ៖ “​ខ្ញុំ​សុំអង្វរ​អ្នក​ទាំង​អស់​” “​ដៃ​របស់​ខ្ញុំ​ត្រូវ​ចង ខ្ញុំ​ពុំអាច​ធ្វើ​អី​បាន មើល​នេះៗ​ដៃ​ខ្ញុំ​ចេញ​ឈាម​ហើយ !” នាង​ស្រែក​បន្ត ។

ក្រុម​ហោះហើរ​បាន​បង្ខំ​ចិត្ត​ចាប់​ចង​នារី​ម្នាក់​​នេះ ព្រោះ​ទង្វើ​រ​របស់​នាង​អាច​បណ្តាល​ឲ្យ​អ្នក​ផ្សេង​រង​របួស ។

ពួក​គេ​បាន​ចង​ដៃ ចង​ជើង នាង​ជាប់​រួច​ដាក់​ឲ្យ​អង្គុយ​ផ្ទាល់​លើក​ម្រាលព្រំ រហូត​ដល់​ពេល​យន្តហោះ​ទៅ​ដល់​គោល​ដៅ ។ គេពុំ​បាន​ដឹងថា​មុន​ត្រូវ​ចង​នាង​ស្លៀក​ពាក់​បែប​ណាទេ ។

នាង​រៀបរាប់​ថា នាង​បាន​ឃើញ​មនុស្ស​ម្នាក់​បំបាំងកាយ កំពុង​ខិតខំ​សម្លាប់​ខ្លួន ។ តាម​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​រុស្ស៊ី​​ឲ្យ​ដឹងថា ព្រោះ​មិន​ចង់​ឲ្យ​មាន​រឿង​វែងឆ្ងាយ សមត្ថកិច្ច​ព័រទុយហ្កាល់ បាន​ដោះលែង​នាង​នៅ​អាកាស​យានដ្ឋាន​ប្រទេស​នេះ ៕ ចន្ទ្រា

spot_img
×