Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ ដោយសារផ្អើលរត់ជាន់គ្នា ករណីក្រឡាប់ឡានដឹកកម្មករកម្មការិនី ចាក់មនុស្សប្រហែល ១២០ នាក់

spot_img

តាកែវ ៖​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចាក់​មនុស្ស​ជាង​១០០​នាក់​រណូករណែល​ពេញ​ផ្លូវ សង្ស័យ​របួសធ្ងន់​ច្រើន​នាក់ ខណៈ​ឡាន​នេះ បាន​ដឹក​កម្មករ​កម្មការិនី​ចេញ​ពី​រោងចក្រ​ឆ្ពោះ​ទៅកាន់​គោលដៅ​រៀងៗ​ខ្លួន តែ​អកុសល​បើកបរ​មក​ដល់​ចំណុច ភូមិ​ត្រពាំង​ត្រ​យឹង ឃុំ​ចំបក់ ស្រុក​បាទី នា​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី ២១ វិច្ឆិការ ២០១៧​។ ស្រាប់តែ​ឡាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​តែម្តង បណ្តាលអោយ​កម្មករ​រោងចក្រ​ជាច្រើន​នាក់​នៅ​ក្នុង​រថយន្ត​នោះ​ផ្អើល​រត់​ជាន់​គ្នា ធ្វើអោយ​កម្ម​ការ​នី​ម្នាក់​ត្រូវ​គេ​ជាន់ ហើយ​បាន​ស្លាប់​នៅ​ក្រោយពេល​ដែល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។

លោក ឈន ទ្រឺ​ន អធិការរង​ស្រុក​បាទី​បាន​អោយដឹងថា រថយន្ត​ដឹក​កម្មករ​ខាង​លើ​ម៉ាក ហ៊ី​យន្ត​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5123 បើកបរ​ដោយ​ឈ្មោះ វ​ល់ វន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រទាល ឃុំ​ដូង ស្រុក​បាទី បាន​បើកបរ​ដឹក​កម្មករ​រោងចក្រ​ចេញពី​រោងចក្រ​នៅពេល​ថែម​ម៉ោង នៅ​ពេល​បើកបរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ឡាន​ចង្កូត​លេង​ស៊ី រួច​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ស្រែ​តែម្តង បាន​ធ្វើ​អោយ​កម្មករ​រោងចក្រ​ជាច្រើន​នាក់​នាំគ្នា​ផ្អើល​រត់​ចេញពី​ឡាន ដោយ​រត់​យក​រួច​ខ្លួន​មិន​ខ្វល់​ពី​អ្វី​ឡើយ ធ្វើអោយ​ស្ត្រី​កម្ម​ការ​នី​ម្នាក់​ឈ្មោះ អៀ​ប ថា​ត អាយុ​៣០​ឆ្នាំ ស្លាប់​បាត់បង់​ជីវិត​ដោយ​ផ្អើល​រត់​ជាន់​គ្នា​បន្ទាប់ពី​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​អ្នករងគ្រោះ ៥​នាក់​ទៀត​។

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។ ក្រោយ​ពេក​កើតហេតុ​កម្លាំង​ជំនាញ​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ និង​គ្លីនិច​នៅ​ស្រុក​បាទី ចំណែក​រថយន្ត​បង្កហេតុ​កំលាំង​ជំនាញ​បាន​យក​ឡានស្ទូច​រួច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕ តាកែវ​

spot_img
×