Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះ​ឃើញ​ដុំថ្ម​ពណ៌​លឿង ដែល​ថ្លៃ​ជាង​ពេជ្រ ព្រោះ​វា… រឹង​ជាង​!

spot_img

ក្រុម​អ្នក​ប្រមាញ់មាស​នៅ​រុស្ស៊ី បាន​ប្រទះ​ឃើញ​ថ្ម​មួយ​ដុំ​ពណ៌​លឿង ហើយ​ពួក​គេ​គិត​ថា វាជាលោហៈ​មាន​តម្លៃ ប៉ុន្តែ​ពេល​នាំ​យកមក​ឲ្យ​អ្នក​ឯកទេស​ពិនិត្យ​មើល ទើប​ដឹងថាវា​មាន​តម្លៃ​ថ្លៃ​ជាង​ត្បូង​ពេជ្រ​ទៅ​ទៀត ហើយ​ពុំ​ធ្លាប់​ឃើញ​មាន​លើភពផែនដីទេ ។

ថ្ម​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ពេជ្រ រក​ឃើញ​នៅ​ស៊ី​ប៊ីរី រុស្ស៊ី ។

តាម​សារ​ព័ត៌មាន Science Alert ដុំថ្ម​នេះ​មាន​ប្រភព​មកពី​លំហអវកាស ហើយ​វាផ្តុកសារ​ធាតុ​ម្យ៉ាង​រឹង​ជាង​ត្បូង​ពេជ្រ​ទៅ​ទៀត ។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដាក់​ឈ្មោះ​អង្គ​ធាតុ​នោះ​ថា Uakitite (យក​ឈ្មោះ​តំបន់ Uakit Siberia -​កន្លែង​ដែល​ដុំអាចម៍ផ្កាយ​នេះ​ធ្លាក់​ចុះ) ។

Boris Shustov នាយក​វិទ្យា​ស្ថានតារាសាស្ត្រ នៃ​បណ្ឌិត​សភា វិទ្យា​សាស្ត្រ​រុស្ស៊ី ឲ្យ​ដឹងថា ការរក​ឃើញ​អង្គ​ធាតុ​ថ្មី​ក្នុង​ដុំអាចម៍ផ្កាយជា​រឿង​កើត​មាន​ធម្មតា​ទេ ព្រោះ​តែវា​ត្រូវ​បាន​ក​កើត​ឡើង​ក្នុង​លក្ខខណ្ឌ​ខុស​ពីភពផែនដី ។ លោក​ពោល​ថា ៖ “​នេះ​ជាបាតុភូត​ច្រើន​ប្រទះ ព្រោះ​អង្គ​ធាតុ​ខ្លះ​ក​កើត​ឡើង​ក្នុង​ចក្រ​វាឡ តាម​លក្ខខណ្ឌ​ផ្សេង​ពីផែនដី១ ។

ការ​វិភាគ​ដុំអាចផ្កាយ​នេះ​បង្ហាញ​ថា វា​មាន​សមាស​ធាតុ​សំខាន់​គឺ ដែក ៩៨% ជា Kamacit (សារ​ធាតុ​ចម្រុះ​រវាង iron-nickel) ក្នុង​នោះ​ដែក​មាន​អត្រា​ដល់​ទៅ ៩០% រីឯ ២%​ទៀត​គឺជា​សារ​ធាតុ​ក​កើត​ក្នុង​ចក្រ​វាឡ ហើយ​លើផែនដី​នេះ​ពុំ​មាន​ទេ ។ តាម​ការប៉ាន់ស្មាន អង្គ​ធាតុ​នេះ​ក​កើត​ក្នុង​លក្ខខណ្ឌ​ក្តៅ​ខ្លាំង គឺជា​ង ១០០០អង្សារ C ។

បច្ចុប្បន្ន​អ្នក​វិទ្យា​សាស្ត្រ​កំពុង​ស្វែង​យល់​បន្ថែម​បំណង​ពង្រីក​ការ​យល់​ដឹងពីពិភព​ដទៃ​ក្នុង​ចក្រ​វាទ ៕ ចន្ទ្រា

spot_img
×