Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អស់​ត្រឹម​ចោរ​ម្នាក់នេះ លួច​អី​មិន​លួចៗ​…​លី​អូ (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​ហួសចិត្ត និង​គួរ​ឲ្យ​អស់សំណើច​មែនទែន បន្ទាប់ពី​វីដេអូ​មួយ​ត្រូវបាន​ចែករំលែក បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​លួច​ខោ​ទ្រនាប់​គេ ដែល​កំពុង​ហាល​នៅមុខ​ផ្ទះ ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​បញ្ចេញ​ដោយ Liveleak បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវដៃវែង​មូរ​ដៃ ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ​ត្រឹម​ជង្គង់ និង​ពាក់​មូ​ក​សុវត្ថិភាព ដែល​ត្រូវបាន​គេ​ជឿថា​ជា​ជនជាតិ​វៀតណាម បាន​កំពុង​អង្គុយ​នៅលើ​ម៉ូតូ​ឈប់​អែប​ចិញ្ចើមផ្លូវ​មុខផ្ទះ​គេ ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ងឿងឆ្ងល់​ថា​តើ​គាត់​នឹង​រង់ចាំ​ធ្វើ​សកម្មភាព​អ្វី​? នៅក្នុង​វីដេអូ ។

​នៅ​ទីបំផុត បុរស​រូបនេះ​បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​ពុំ​នឹកស្មានថា​គាត់​ជា​ចោរ​អំបុក​អំបែង​សោះ បន្ទាប់ពី​គាត់​បាន​ក្រឡេក​ឆ្វេង​ស្តាំ និង​ឃើញ​ឱកាសល្អ ចុះ​លួច​ខោ​ទ្រនាប់​របស់គេ​មួយ​ដែល​កំពុង​ដាក់​ហាល យកទៅ​ដោយ​សុវត្ថិភាព ៕ ចន្ទី

spot_img
×