Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ ៖ ព្រោះ​តែ “ធ្វេស​ប្រហែស​” ធ្វើ​ឲ្យ​ធ្លាក់​បង្គោល​ដែក​ទម្ងន់ ៤​តោន សំណាង​ល្អ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ទោះ​បីសុខ​ចិត្ត​ផ្តល់​សំណង តែការដ្ឋាន​សំណង់​ក៏នៅតែផ្អាក ហើយ​អ្នក​ម៉ៅការអាច​ប្រឈម​នឹង​… ​តុលា​ការ​! (វីដេអូ)

spot_img

នារី​ថៃ ២​នាក់ បាន​រួច​ពីចង្កូមមច្ចុរាជស្ទើពុំជឿ បន្ទាប់ពី​រថយន្ត​របស់​ពួក​គេ បាន​ត្រូវ​បង្គោល​ដែក​ដ៏​ធំ​មួយ​សង្កត់​ពីលើ ។ ខ្សែ​វីដេអូ​ខាង​ក្រោម​បង្ហាញ​ឲ្យ​ឃើញ​បង្គោល​ដែក​នេះ​បាន​របូត​ធ្លាក់​ពី​ខ្សែ​ស្ទូច ហើយ​សង្កត់​ចំ​ខាង​មុខ​រថយន្ត កាលពី​ល្ងាច​ថ្ងៃ​ពុធ សប្តាហ៍​មុន ។

ខ្វះតែ​បន្តិច​ប្រាកដ​ជា… គ្មាន​​រស់​ទេ ។

នារី​អ្នក​បើក​បរ Natthajira Chanthanikiree អាយុ ៣៣ឆ្នាំ បាន​ប្រាប់​កាសែត​នៅ​តំបន់​នោះ​ថា ម៉ា​ស៊ី​ន​ស្ទូច​បាន​រង្គើរៗ​មិន​ឈប់​ពេល​ស្ទូចបង្គោល​ដែក​នេះ​ឡើង ។

ពេល​នោះ​នាង​ពុំអាច​គេច​ទៅ​ណា​បាន ព្រោះ​តែ​គ្រឿង​​ចក្រ​នៅ​កណ្តាល​ផ្លូវ នៅ​សល់ច្រក​ចេញ​ចូល “១ឡាន” ប៉ុណ្ណោះ ។

ខុស​តែ​បន្តិច​ទៀត ប្រហែល​គ្មាន​​រស់​ទេ! ។ ក្រុម​ហ៊ុន SRT Supplies ដែល​ជា​អ្នក​ម៉ៅការ​បាន​សុខ​ចិត្ត​ទិញ​រថយន្ត Mercedes ថ្មី​ស្រឡាង១​តាម​ចិត្ត​អ្នក​រង​គ្រោះ​ចង់​បានទុកជាសំណង ហើយ​ក៏​បន្ថែម​ប្រាក់​មួយ​ចំនួន​ទៀត ។

យ៉ាង​នេះ​ក្តី ក៏​សមត្ថកិច្ច​ថៃ​បាន​ផ្អាកការសាង​សង់ ហើយ​ប៉ូលិស​កំពុង​នឹង​បញ្ជូន​​សំណុំ​រឿង​ទៅ​កាន់​​តុលា​ការ ។

មេ​រៀន​១ សម្រាប់​ស្រុក​យើង​!? ចន្ទ្រា

spot_img
×