Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ក្រុង​សៀមរាប ចាប់​បាន​ឃាតក​រ ដែល​ចាក់​សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក

spot_img

សៀមរាប ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​១៣និង០០​នាទី​ថ្ងៃ​ទី១៥ ខែ​សីហា នេះ នគរបាល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ឃាតក​រ​ដៃ​ដល់ ដែល​ចាក់​សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក បាន​ហើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា សមត្ថកិច្ច​នគរបាល ពុំ​ទាន់​បង្ហាញ​អត្ត​សញ្ញាណ​ជន​សង្ស័យ​នៅ​ឡើយ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកសួរ។

នគរបាល បាន​ឲ្យ​ដឹងថា “​ករណី​ឃាតក​ម្ម កាលពី​ចន្លោះ​វេលា​ម៉ោង​៣-​ទៅ​ម៉ោង​៤និង០០​នាទី​ព្រឹក ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​ទី១១ ភូមិ​ឆ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប លើជនរង​គ្រោះ​ឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប គិត​ត្រឹម​ម៉ោង​១៣:០០​នាទី​ថ្ងៃ​ដ​ដែរ​នេះ ដោយ​មាន​បទ​បញ្ជា​រ​យ៉ាង​ម៉ឺងម៉ាត់ពី​លោក ឧត្តមសេនីយ៍​ទោ ទិត្យ ណារ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ក៏​ដូចជា​លោក​ឧត្តមសេនីយ៍​ត្រី ភឹង ចិន្តារ៉េត ស្នងការរង​ទទួល​ផែនព្រហ្មទណ្ឌ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹក​នាំ​​ដោយ​លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ហើយ ។ អាស្រ័យ​ហេតុ​នេះ សូម​បងប្អូនប្រជា​ពលរដ្ឋ មេត្តា​ជ្រាប​ព័ត៌មាន ចំណែក ព័ត៌មាន​លម្អិត​និង​មាន​ផ្សព្វ​​ផ្សាយ​ជូន នា​ពេល​បន្តិច​ទៀត​នេះ “៕ ដោយ ៖​ កូឡា​ប

 

spot_img
×