Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោរឡាន​មាន​តម្លៃ​ញាក់​សាច់ តែ​សម្រាប់​អ្នក​មាន​វាជា​រឿង​… ធម្មតា​!

spot_img

ក្រៅ​ពី​មុខ​ងារ​ស្នូល​បម្រើ​ឲ្យ​រថយន្ត សោរឡាន​ទាំង​នេះ វា​នៅ​ជានិ​មិត្ត​រូប “​បង្ហាញ​” ភាពហ៊ឺហារ បុណ្យ​ស័ក្តិ និង​…​អំណាច ។

សោរ Crystal របស់ Mercedes-Benz

ឆ្នាំ ២០១០ Daimler – ក្រុម​ហ៊ុន​មេ​របស់ Mercedes-Benz ធ្លាប់​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន Crystal Swarovski ដើម្បី​​ផលិត​សោរ​រថយន្ត Mercedes-Benz ពិសេស ៨០០​គ្រឿង ផ្គត់ផ្គង់​ឲ្យ​ទី​ផ្សារ​ជប៉ុន ។ ជ្រុងនី​មួយៗ​នៃ​សោរ​នេះ មាន​គ្រាប់​គ្រីស្តាល់ភ្លឹបភ្លែត​ជាង ១០០​គ្រាប់ តម្លៃ​របស់​វាគឺ​ប្រមាណ ១៣.០០០យាន់ /សោរ​មួយ (ប្រមាណ ២.០០០ USD) ។

សោរត្បូង​ពេជ្រ​របស់ Ferrari

សោរ​របស់​រថយន្ត​មាន Logo សោរ​នេះ​ត្រូវ​បាន​ភ្ជាប់​ត្បូង​ពេជ្រ​ជាង ៧ ការ៉ាត ។ ម្ចាស់​រថយន្ត​ត្រូវ​ចំណាយ​បន្ថែម ១៨០.០០០យាន់ (ប្រមាណ​ជិត ៣០.០០០ USD) ដើម្បី​​ឲ្យ​សម​នឹង”ឋានៈ” ជាម្ចាស់​រថយន្ត Ferrari ។

សោរភ្ជាប់​ត្បូង​មាន​តម្លៃ​របស់ Aston Martin

ត្រូវ​បាន​ចលនា​ដោយ​សោរ​ថ្មី នាឡិកាស្វីស Jaeger‑LeCoultre ហេតុ​នេះ​ឯង​ទើប​វា​មាន​រាងដូចនាឡិកា ។ វា​មាន​តម្លៃ ២៣០.០០០យាន់ (ប្រមាណ​ជា ៣៥.០០០ USD) -អាច​ទិញ​រថយន្ត​ធម្មតា​មួយ​គ្រឿង​​បាន ។ ប៉ុន្តែ​នាឡិការ​នេះ​អាច​បើក​បិទទ្វារ​ប៉ុណ្ណោះ បើ​ចង់​បញ្ឆេះ​រថយន្ត ត្រូវ​ទិញ​ឧបករណ៍​ភ្ជាប់​ត្បូងកណ្តៀង១​ទៀត តម្លៃ ១២.០០០ USD) ៕ លីសា

spot_img
×