Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់​សាច់​! កូន​កំលោះ-ក្រមុំ ត្រូវ​បាន​ប៉ូលីស​ជួយ​សង្គ្រោះ បន្ទាប់​ជាប់​គាំងជា​មួយ​រថយន្ត ក្នុង​ជំនន់​ទឹក​ភ្លៀង​កើន​ឡើង​យ៉ាង​សាហាវ (វីដេអូ)

spot_img

​ប៉ូលីស​នៅក្នុង New Jersey បាន​ជួយសង្គ្រោះ​គូ​ស្វាមីភរិយា​១​គូ ដែល​បាន​ត្រូវ​ជាប់គាំង ខណៈ​រថយន្ត​ដំណើរ​កម្សាន្ត​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ បាន​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំងក្លា នៅលើ​ដងផ្លូវ ។​

​មន្ត្រី​ប៉ូលីស Bogota ម្នាក់ ត្រូវ​បានឃើញ​ស្ថិតនៅក្នុង​កន្លែងកើតហេតុ ដើម្បី​សង្គ្រោះ​កូនក្រមុំ​ចេញពី​តាម​ដំបូល​រថយន្ត​ដោយ​សុវត្ថិភាព ។ ចំណែក​កូនកំលោះ និង​អ្នក​កំដរ​ប្រុស​ស្រី​ដទៃទៀត ក៏ត្រូវ​បាន​ជួ​យស​ង្រោះ​ជា​បន្តបន្ទាប់​ផងដែរ ។​

​នាយកដ្ឋាន​ប៉ូលីស​បាន​ផ្ញើ​សារ​ជូនពរ តាមរយៈ​ទំ​ពរ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទៅដល់​គូ​ស្វាមីភរិយា​នោះ​ផងដែរ បន្ទាប់ពី​ប្រតិបត្តិ​ការសង្គ្រោះ​ពួកគេ ត្រូវបាន​ចែករំលែក​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​ព្យុះភ្លៀង​ដ៏​ធ្ងន់ធ្ងរ​បាន​បក់បោក​លើ​តំបន់ ដោយបាន​ទម្លាក់​គ្រប់​ភ្លៀង​ទំហំ​ជិត ៥ អ៊ីង (​ប្រហែល ១០ សង់ទីម៉ែត្រ​) ។ ទឹកជំនន់​កើនឡើង នៅ​ជិត Little Falls, NJ, បាន​អូស​នាំយក​រថយន្ត ១២ គ្រឿង ចូលទៅក្នុង​ទន្លេ ៕ ឧ​ត្ត​ម (​ប្រភព​៖ CNN)

spot_img
×