Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការ​ងារ មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ តែ​ក៏​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​កើត​មាន​កំហុស ។ លុយ​កាក់ ល្អ​ប្រសើរ មាន​ឱកាស​បាន​លាភ និង​វិនិយៅ​ទទួល​បាន​ចំណេញ​យ៉ាង​ពេញ​ចិត្ត ។ មនោសញ្ចេតនា រីក​រាយសុភមង្គល ។

ឆ្នាំ​ឆ្លូវ ៖ ការ​ងារ គួរ​សម្រប​សម្រួល ចុះ​សម្រុងជា​មួយ​អ្នក​រួម​ការ​ងារ ។ លុយ​កាក់ មិន​ល្អ គួរ​កាត់​បន្ថយ​តម្រូវ​ការ​ទិញ​របស់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញ​ចិត្ត ។

ឆ្នាំ​ខាល ៖ ការ​ងារ ល្អ​ណាស់ ត្រូវ​បាន​ថ្នាក់​លើ​ពេញ​ចិត្ត​សរសើរ ។ លុយ​កាក់ មាន​ឱកាស​កើន​ថែម​ចំណូល តែ​នៅ​តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​លបឈ្នានីសពី​ក្រោយ​ខ្នង ។ មនោសញ្ចេតនា គួរ​លៃ​ពេល​វេលា​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត សម្រាប់​គូ​ស្នេហ៍​របស់​អ្នក ។

ឆ្នាំ​ថោះ ៖ ការ​ងារ អំណោយផល​ល្អ​បំផុត ។ លុយ​កាក់ ដោយ​គ្រាន់​តែ​ប្រឹង​ប្រែង​បន្តិច ឱកាស​ល្អៗ​នឹង​មក​ដល់​អ្នក ។ មនោសញ្ចេតនា ល្អ​ប្រសើរ ។

ឆ្នាំ​រោង ៖ ការ​ងារ ផ្លូវ​ចិត្ត​មិន​ល្អ​ឥទ្ធិពល​ច្រើន​ដល់​ការ​ងារ ។ លុយ​កាក់ ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ច្រើន ប្រយ័ត្ន​ត្រូវ​ចាញ់​បោកគេ ។ មនោសញ្ចេតនា មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តានតឹង ។

ឆ្នាំ​ម្សាញ់៖ ការ​ងារ កើត​មាន​កំហុសឆ្គងការ​ងារ ។ លុយ​កាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ស្តាប់​ព័ត៌មាន​មិន​គួរ​ឲ្យ​ជឿ​ជាក់​បញ្ចៀស​​ត្រូវ​គេបោក​ប្រាស់ ។ មនោសញ្ចេតនា គួរ​គោរព​សេរីភាព​ឯកជន​របស់​ម្នាក់​ៗ ។

ឆ្នាំ​មមី ៖ ការ​ងារ គួរ​នឹង​នរដោះ​ស្រាយ​រាល់​បញ្ហា​កើត​ឡើង​ក្នុង​ការ​ងារ ។ លុយ​កាក់ ទោះ​បី​ត្រូវ​ចាយ​ប្រាក់​អស់​ច្រើន តែ​អ្នក​នៅ​តែ​ជួប​សំណាង​ល្អ​ក្នុង​រឿង​លុយ​កាក់ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យ​សម្តីកុំ​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា អ្នក​ទាំង​២ ។

ឆ្នាំ​មមែ ៖ ការ​ងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​តាំង​ស្មារតី​ដោះ​ស្រាយ ។ លុយ​កាក់ ប្រយ័ត្ន​អាច​ត្រូវ​បាត់​របស់​របរ លុយ​កាក់ ។ មនោសញ្ចេតនា កើត​មាន​ទំនាស់ ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង ។

ឆ្នាំ​វក ៖ ការ​ងារ ទោះ​បី​មាន​គូ​ប្រជែង​ចង់​ផ្តួល​អ្នក តែគ្រប់​យ៉ាង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ចុះ​ចាញ់​បាន ។ លុយ​កាក់ ថ្ងៃ​នេះ​ត្រូវ​ទុក​ដាក់​ប្រាក់​កាស​ឲ្យ​បាន​ល្អ មិន​ត្រូវ​ចាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​គូព្រេង ។

ឆ្នាំ​រកា ៖ ការ​ងារ ល្អ​ប្រសើរ កិច្ចការ​ទាំង​ប៉ុន្មាន ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​ផែនការ ។ លុយ​កាក់​ស្ថានភាព​ហិរញ្ញ​វត្ថុ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា គួរ​មាន​ភាពជឿ​ជាក់​ចំពោះ​គូ មិន​ត្រូវ​ស្តាប់​សម្តី​ចាក់​រុកពី​ខាង​ក្រៅ ។

ឆ្នាំ​ចរ ៖ ការ​ងារ ត្រូវ​ស្មោះ​ត្រង់​សម្តែង​​គំនិត​របស់​ខ្លួន​ដើម្បី​​ឲ្យ​ការ​ងារ​រីក​ចម្រើន​ទៅ​មុខ ។ លុយ​កាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​ល្អៗ​ចំពោះ​មុខ ។ មនោសញ្ចេតនា គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។

ឆ្នាំ​កុរ ៖ ការ​ងារ មាន​អ្នក​ឈ្នានីស ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន ។ លុយ​កាក់ ល្អ​ប្រសើរ ចំណូល​កើន​ឡើង ។ មនោសញ្ចេតនា កុំយក​រឿង​មិន​សប្បាយ​ពី​ក្រៅ​ចូល​ផ្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា ៕

spot_img
×