Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹង​ស្រា បើក​រថយន្ត​លើស​ល្បឿន​កំណត់​… នារី​រូប​នេះ​អង្វករកុំ​ឲ្យ​ប៉ូលិស​ឃុំ​ខ្លួន​នាង ព្រោះ​នាង​…​ស្អាត​មិន​សម​ជាប់​! (វីដេអូ)

spot_img

​ហេតុ​ការណ៍​កើត​ឡើង​គ្រា​ដែល Lauren Elizabeth Cutshaw អាយុ ៣២ឆ្នាំ បាន​ត្រូវ​ប៉ូលិស​ឃាត់​រថយន្ត​ព្រោះ​បើក​ហួសល្បឿន​កំណត់ ។ ពេល​ចេញ​ពី​រថយន្ត​ភ្លាម

ភ្នែក​ទាំង​គូ​របស់​នាង​ឡើង​ក្រហម ព្រោះ​តែ​ស្រវឹង​ស្រា ។ លទ្ធផល​ពិនិត្យ​ឃើញ​ថា នាង​មាន​ជាតិ​អាល់កុល​លើស​កម្រិត​អនុញ្ញា​ត​ច្រើន​ដង ។

នាង Lauren Elizabeth Cutshaw មិន​ចង់​ជាប់​គុក​ព្រោះ​… មាន​សម្រស់​ស្អាត​ពេក ។

ប្រការ​ដែល​គួរ​ឲ្យ​លើស​មក​និយាយ​គឺ​នាង Cutshaw បាន​អង្វរករកុំ​ឲ្យ​ប៉ូលិស​ចាប់​នាង​ដាក់​គុក ។ នាង​ថា ខ្លួន​ជា​អ្នក​របាំ​រៀន​ចប់​សកល​វិទ្យា​ល័យ​ដ៏​ល្បី​មួយ ហើយ​នាង​ពិត​ជា…​ស្អាត​មិន​គួរ​ជាប់​ក្នុង​គុកទេ ។

នាង​ពោល ៖ “សុំអង្វរ​លោក​! ខ្ញុំ​មិន​ចង់​ដឹងថា​គុក​បែប​ណាទេ ។ ខ្ញុំ​ជាស្រី​ស្អាត​ម្នាក់ កុំ​ឲ្យ​ខ្ញុំ​ចូល​ក្នុង​នោះ​អី” ។ នាង​នៅ​បន្ត​ពោល​ថា នាង​ពុំ​ដែល​មាន​បញ្ហា​បំពាន​ច្បាប់ ហេតុ​នេះ​ពិត​ជា​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​បុព្វ​ហេតុ​របស់​នាង ។

យ៉ាង​ណា​ក៏​ប៉ូលិស​បាន “​វាយ​ឈ្នះ​” ហើយ​បញ្ជូន​​ទៅ​កាន់​ប៉ុស្តិ៍ ។ ពេល​ជាប់​ឃុំ​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​នាង​នៅ​បាន “វែកញែក” ថា ខ្លួន​គឺជា “ស្រីស្បែក​ស សុទ្ធ​សាធ”

ហើយ​ជា​មនុស្ស “​ស្អាត​ស្អំ” ពុំសមស្រប​នឹង​ជាប់​គុកសោះ​ឡើយ ។ ម្យ៉ាង​ទៀត​សង្សារ​របស់​នាង​ក៏​ជា​ប៉ូលិស ហើយ​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​គេ ។

ការអង្វករ​បាន​ឈាន​ដល់​ទី​បញ្ចប់ ពេល​ដែល​ប៉ូលិស​ឆែក​ឃើញ​កញ្ឆា​លាក់​ក្នុង​រថយន្ត​របស់ “ស្រី​ស្អាត​” ទោះ​បី​នាង​បដិសេធ​ថា ពុំ​បាន​ជក់វា​ក៏​ដោយ ក៏​ជាប់​បន្ថែម​ទោស “រក្សា​រសារ​ធាតុ​ញៀន” ៕ លីសា

spot_img
×