Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើកុំ​បាន​ប៉ូលិស​ចាប់ ម្លេះ​បុរស​ជាប្តីពុំ​ដឹងថា ភរិយា​របស់​ខ្លួន​មាន​អាយុ ៥០ឆ្នាំ​ហើយ ពុំ​មែន​៣០ ដូច​គាត់​ធ្លាប់​…ជឿទេ!

spot_img

រឿង​រ៉ាវ​ទើប​បែក​ធ្លាយ​ខណៈ​ពេល​ប៉ូលិស​បាន​ហ៊ុំព័ទ្ធ ឆែកឆេរ​ផ្ទះ​បន​មួយ​ជ្រក​ក្រោម​យីហោ​ធ្វើ​ក្រចក​ដៃ នៅ​ក្រុង​វូហាន ខេត្ត​ហ៊ីប៉ៃ ប្រទេស​ចិន ។ ម្ចាស់​ហាងជា​បុរស​ត្រកូល លី អាយុ

២៧ឆ្នាំ និង​ភរិយា ជា​អ្នក​គ្រប់​គ្រង ។

នៅ​ពេល​សាកសួរ​ចម្លើយ ត្រកូល​លី​បាន​ឆ្លើយថា ភរិយា​របស់​ខលួន មាន​ត្រកូល​លីវ កើត​នៅ​ខែ​តុលា ឆ្នាំ ១៩៨៨ ឆ្នាំ​នេះ​អាយុ ៣០ឆ្នាំ​ហើយ ។

ប៉ុន្តែ​ពេល​ប៉ូលិស​ស្រាវជ្រាវ​ក្នុង​ឃ្លាំង​ឯកសារ​ពុំ​ឃើញ​មាន​អត្ត​សញ្ញាណ​​របស់​នាង​ជាភរិយាសោះ ។

លី និង ចាង ត្រូវ​ចាប់​ឃាត់​ខ្លួន​ពីបទ​បើក​ផ្ទះ​បន ។

នាង​លីវ បាន​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​ប៉ូលិស តែ​នៅ​ពុំអាច​រក​ឃើញ​ឯកសារ​តម្កល់​ទុក​ដ​ដែល ។ ចុង​ក្រោយ​នាង​លីវ បង្ខំ​ចិត្ត​សារភាពថា ខ្លួន​មាន​ត្រកូល​ចាង កើត​នៅ​ខែមករា

ឆ្នាំ​១៩៦៨ ឆ្នាំ​នេះ​អាយុ​… ៥០ឆ្នាំ​ហើយ ហើយ​ពុំ​មែន​ត្រកូល​លីវ កើត​ឆ្នាំ ១៩៨៨ ដូចលើ​អត្ត​សញ្ញាណ​ប័ណ្ណ “ក្លែង​ក្លាយ​” នោះ​ទេ ។

បុរស​ជា​ស្វាមី​ត្រកូល​លី ពិត​ជាស្លុត​ចិត្ត ពេល​ដែល​ការ​ពិត​ត្រូវ​បាន​លាតត្រដាង ។ បុរស​រូប​នេះ​ចែក​រំលែក​ទាំង​សោកសៅថា ៖ ខ្លួន​និង​ភរិយា​បាន​ជួប​គ្នា​តាំង​ពី ១០ឆ្នាំ​មុន

ពេល​នោះ​ខ្លួន​មាន​អាយុ ១៧ឆ្នាំ​ហើយ នាង​ចាង ថា​ខ្លួន​អាយុ ២០ឆ្នាំ​ប៉ុណ្ណោះ ។ អ្នក​ទាំង​២​ក៏​រៀបការ​នឹង​គ្នា ។

លី បន្ត​ទាំង​ចិត្ត​មួរហ្មងថា ខ្លួន​ពុំ​ដែល​សង្ស័យ​អ្វី​ទាក់​ទង​នឹង​អាយុ​របស់​ភរិយា ព្រោះ​នាង​មើល​ទៅ​នៅ​…​ក្មេង ពុំដូច​ស្ត្រី​វ័យ ៥០ឆ្នាំ​សោះ​ឡើយ ។ នារី​ត្រកូល​ចាងដោះ​ស្រាយ​ថា

ព្រោះ​តែ​ស្រឡាញ់​លី ទើប​មិន​ចង់​ឲ្យ​ដឹងពី​អាយុ​ពិត​របស់​ខ្លួន ។ តាម​ពិត​ទៅ​នាង​ធ្លាប់​មាន​ស្វាមី​ម្តង​រួច​មក​ហើយ ហើយ​បាន​លែងលះ មុន​ពេល​រៀបការ​ជា​មួយ​លី ។

អ្នក​​ទាំង​ពីរ​​ត្រូវ​កាត់​ទោស​ជាប់​គុក ម្នាក់​ៗ ៦ខែ និង​ពិន័យ​ប្រាក់ ៥០០០យាន់ ។

គេពុំ​ដឹងថា ជោគវាសនា​របស់​ពួក​គេ​ទៅ​ជា​យ៉ាង​ណាទេ ក្រោយ​ពេល​អនុ​វត្ត​សាលក្រម​រួច​នោះ ។ យ៉ាង​ណា​ក៏​នៅ​មាន​ពេល​វេលា​ពិចារណា​ក្នុង​ទ្រុង​មួយ​រយៈ​ដែរ ៕ ចន្ទ្រា

spot_img
×