Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណ​បក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តី​ថ្លែង​ការណ៍ ទទួល​យក​នូវ​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត អាណត្តិ​ទី០៦

spot_img

ភ្នំពេញ​៖ គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ជាគណ​បក្ស​ឈ្នះ​ឆ្នោត ហើយ​ទទួល​បាន​អាសនៈ​ទាំង​អស់​១២៥ នៅ​ក្នុង​រដ្ឋសភា នៅ​យប់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ទទួល​យក លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត អាណត្តិ​ទី០៦ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត វេលា​ម៉ោង​៧៖៣០​នាទី យប់​នេះ។

គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុកថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ បាន​ឆ្លុះបញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ និង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា ក្នុង​ការរួប​រួម​គ្នា​ថែរិក្សា​រាល់​សមិទ្ធផល​របស់​ជាតិ បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ខ្លួន។ ព្រម​ជា​មួយ​គ្នា​នេះ តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ក៏​បាន​ធ្វើ​ឱ្យ​ឧបាយកល​ដ៏​ពិសពុល​របស់​ពួក​ប្រឆាំង​ខុស​ច្បាប់ និង​មជ្ឈដ្ឋាន​អគតិ​នៅ​ខាង​ក្រៅ​មួយ​ចំនួន ដែល​តែង​តែមួលបង្កាច់សភាពការណ៍​ពិត ប៉ុនប៉ង​បង្កអស្ថិរភាព និង​បំផ្លាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​ត្រូវ​បាន​បរា​ជ័យ។

នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា៕ ដោយ ៖ ​កូឡា​ប

spot_img
×