Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន​ចង់​លាលែង​ពី​តំណែង ព្រោះ​នឿយណាយ​នឹង​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ

spot_img

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ស្រាប់តែ​ប្រកាសថា​លោក​ពិតជា​នឿយណាយ​នឹង​យុទ្ធនាការ​កម្ចាត់​មន្ត្រី​ពុករលួយ ហេតុនេះ​លោក​អាច​នឹង​លាលែង​ពី​តំណែង​។​

លោក​Rodrigo Duterte បង្ហើប​ពី​លទ្ធភាព​លាលែង​ពីមុខ​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​មុន​អាណត្តិ​

​តាម​គេហទំព័រ Newsweek នៅ​ថ្ងៃ​១៤​ខែសីហា លោក Duterte បានលើកឡើង​ក្នុង​សុន្ទរកថា​មួយនា​វិមាន​ប្រធានាធិបតី​ថា​៖ «​ខ្ញុំ​ចង់ឱ្យ​មនុស្ស​គ្រប់រូប​ដឹងថា ខ្ញុំ​កំពុង​គិត​អំពី​ការលាលែង​ពីមុខ​តំណែង ព្រោះ​ខ្ញុំ​នឿយហត់​ណាស់​។ ខ្ញុំ​មិនបាន​ខឹង​អ្នកណា​ទេ​។ សង្គ្រាម​របស់ខ្ញុំ​ក្នុងការ​ប្រឆាំងនឹង​អំពើពុករលួយ ការ​ស៊ីសំ​ណុ​ក​សូកប៉ាន់ គ្មាន​ពេល​នឹងត្រូវ​បញ្ចប់​នោះទេ​»​។​

​ប្រធានាធិបតី​រូបនេះ​បានធ្វើការ​កត់សម្គាល់​ប​ន្ថែ​ម​៖ «​អំពើពុករលួយ​បានធ្វើ​ឱ្យមាន​ស្នាម​កខ្វក់​នៅតាម​ស្ថាប័ន និង​ការិយាល័យ​របស់​រដ្ឋាភិបាល​ស្ទើរតែ​ទាំងអស់​»​។​

​សេចក្ដីប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក Duterte បាន​បណ្ដេញ​មន្ដ្រី​យោធា​២០​រូប ដែល​សង្ស័យថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ចេញពី​មុខតំណែង​។​

​មុន​នោះ លោក​Duterte អាយុ​៧៨​ឆ្នាំ ធ្លាប់បាន​និយាយ​ដល់​ពី​លទ្ធភាព​លាលែង​ពីមុខ​តំណែង​មុនពេល​បញ្ចប់​អាណ​ត្ដិ​៦​ឆ្នាំ របស់ខ្លួន​ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៦​មក​។

​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសថា លោក​នឹង​លាលែង​ពីមុខ​តំណែង​នៅ​ឆ្នាំ​២០២០​។​ពេលនោះ​លោក​បាន​ពោលថា​៖ ខ្ញុំ​អាយុ​ច្រើន​ហើយ ។ ខ្ញុំ​ពុំមាន​មហិច្ឆតា​ទេ​។​ខ្ញុំ​ប្រាកដជា​ចង់​សម្រាក​»៕
​សូ​យ​ន​

spot_img
×