Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ផ្ដល់​ដី​១​លាន​ហិកតា​ជួយ​ឱ្យ​ចិន​ចាក​ផុតពី​គំនាប​នៃ​ទណ្ឌកម្ម​របស់​អាមេរិក​?

spot_img

​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​អាចជួយ​ឱ្យ​ចិន​ដោះស្រាយបាន​នូវ​កង្វះខាត​សណ្ដែកសៀង ដែល​មុន​នោះ​ធ្លាប់តែ​ចំណុះ​នឹង ទីផ្សារ​របស់​អាមេរិក​។​

ចិននាំចូលសណ្ដែកសៀងពីអាមេរិកក្នុងបរិមាណច្រើន

​តាម​កាសែត​SCMP រុស្ស៊ី​បានប្រកាស​អំពី​ផែន​ការឱ្យ​វិនិយោគិន​បរទេស​ជួល​ដី​១​លាន​ហិកតា​។​នេះ​អាចជា​ឱកាស​ដើម្បី​ចិន បង្កើន​ផលិតផល​កសិកម្ម​ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

Valery Dubrovskiy នាយក​ស្ថាប័ន​អភិវឌ្ឍន៍​និង​វិនិយោគទុន​ជ្រោយ​ខាងកើត​របស់​រុស្ស៊ី​ថែ្ល​ង​ថា​៖ «​តាម​ការ​ព្យ​ការណ៍​របស់ យើងខ្ញុំ​នោះ វិនិយោគិន​លើ​ផ្ទៃដី​ប្រមាណ​៥០​ភាគរយ​មកពី​ប្រទេស​ចិន ២៥​ភាគរយ​គឺ​រុស្ស៊ី ហើយ​២៥​ភាគរយ​ទៀត​មកពី​បណ្ដា​ប្រទេស​ដទៃ ជាអាទិ៍​ជប៉ុន​និង​កូរ៉េខាងត្បូង​។

​ប្រការនេះ​មានន័យថា ផ្ទៃដី​៣​លាន​ហិកតា​នៅ​តំបន់​ជ្រោយ​បូព៌ា​របស់​រុស្ស៊ី​អាច​ត្រូវបាន​អនុញ្ញាតឱ្យ​កសិករ​បរទេស​ជួល ក្នុងនោះ​មាន​ផ្ទៃដី​ប្រមាណ​១​លាន​ហិកតា​ត្រូវបាន​ក្រុមហ៊ុន​ចិន​ជា​អ្នក​ជួល​។​ស្ថានភាព​ដី​តំបន់​នោះ​សមស្រប​សម្រាប់​ដំណាំ​សណ្ដែកសៀង ស្រូវ​សាឡី​និង​ដំឡូងបារាំង​។​

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដាក់ចេញ​គោលការណ៍​ឱ្យ​ក្រុមហ៊ុន​បរទេស​ជួល​ដី​នៅ​តំបន់​ជ្រោយ​បូព៌ា​ដើម្បី​ធ្វើ​កសិកម្ម​

​ក្នុងស្ថានភាព​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ពុំមាន​សញ្ញាណ​ថមថយ​ចុះ ពិសេស​ពេល​ចិន​វាយ​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​សណ្ដែកសៀង​នាំចូល​ពី​អាមេរិក បណ្ដាលឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​កង្វះ​សណ្ដែកសៀង​យ៉ាងច្រើន​។ ក្នុង​មួយឆ្នាំៗ​ចិន​នាំចូល​សណ្ដែកសៀង​ពី​អាមេរិក​៨០០​លាន​តោន ក្នុងពេលដែល​ទីផ្សារ​សណ្ដែកសៀង​នាំចូល​ពី​រុស្ស៊ី​មាន​ត្រឹមតែ​៨៥០០០០​តោន​ប៉ុណ្ណោះ ។ ចិន​ពុំមាន​ជម្រើស​អ្វី​ក្រៅពី​រក​ផ្ទៃដី​និង​រុញ​កសិករ​ទៅកាន់​«​សមរភូមិ​មុខ​» ដើម្បី​ផលិត​សណ្ដែកសៀង​បង្គ្រប់​តម្រូវការ​ខ្វះខាត​ក្នុងស្រុក​៕

សូយន

spot_img
×