Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដាក់ទណ្ឌកម្ម​រុស្ស៊ី ចិន ព្រោះ​បំពាន​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

spot_img
​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​នៅមាន​ឧបសគ្គ​ច្រើន​

​ក្នុង​សេចក្ដីប្រកាស​ផ្លូវការ​មួយ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លើកឡើង​ច្បាស់​ថា គេ​នឹងដាក់​ទណ្ឌកម្ម​ចំពោះ​នីតិបុគ្គល​និង​រូបវន្ដបុគ្គល ក្នុងនោះ​មាន​បណ្ដា​ក្រុមហ៊ុន​នៅ​រុស្ស៊ី​និង​ចិន​ដែល​ពាក់ព័ន្ធ​ដល់ ការប្រាស្រ័យ​ជំនួញ​មិន​ស្របច្បាប់​ទាក់ទិន​ដល់​កូរ៉េខាងជើង​។​

​ជាក់ស្ដែង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បានដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន Profinet Pte Ltd និង​អគ្គនាយក​ក្រុមហ៊ុន​នេះ រួមជាមួយ​ក្រុមហ៊ុន Dalian Sun Moon Star International មាន​ស្នាក់ការ​នៅ​ចិន​។ ក្រៅពីនោះ​សាខា​របស់​ក្រុមហ៊ុន​ចិន SINSMS Pte Ltd ដែលមាន​ការិយាល័យ​នៅ​សិង្ហ​បុរី ។​

​តាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក នោះគេ​នឹង​បង្កក​រាល់​ទ្រព្យសម្បត្ដិ​របស់​អ្នក​ដែល​បំពាន​តាម​អំណាច​យុ​ត្ដា​ធិ​ការ របស់​អាមេរិក ហើយ​អាមេរិក​ក៏​ហាមឃាត់​ពលរដ្ឋ​ខ្លួន​មិនឱ្យ​រកស៊ី​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​អាមេរិក​បានដាក់​ទណ្ឌកម្ម​។​

​សកម្មភាព​ខាងលើ បាន​ប្រព្រឹត្ត​ទៅក្នុង​ខណៈពេលដែល​ចំណងទាក់ទង​អាមេរិក​និង​កូរ៉េខាងជើង​កំពុងមាន​និន្នាការ​កែសម្រួល ហើយ​ទោះបី​មាន​ឧបសគ្គ​ខ្លះ ដើម្បី​អនុវត្ដ​ន៍​សេចក្ដីសម្រេច​ចិ​ត្ដនៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​ប្រព្រឹត្តទៅ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​កន្លងមក​៕
​សូ​យ​ន​

spot_img
×