Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ចិន​នឹង​ប្រើប្រាស់​«​សន្លឹក​បៀ​»​ណា​ដើម្បី​ទប់ទល់​ជាមួយ​អាមេរិក​?

spot_img

​ប្រសិនបើ​ចិន​លង់ខ្លួន​ក្នុង​សង្គ្រាម​ពន្ធដារ​ជាមួយ​អាមេរិក​ដូច​ក្នុងពេល​បច្ចុប្បន្ននេះ នោះ​ចិន​នឹង​អស់​«​គ្រាប់​»​សម្រាប់​បាញ់​តបត​នឹង​អាមេរិក​។​ប្រាកដ​ណាស់ ប្រទេស​នេះ​នៅ​«​មាន​សន្លឹក​បៀ​»​ផ្សេងទៀត​។​

​ចិន​អាច​ផ្ដោតលើ Apple ដើម្បី​ព្រមព្រៀង​ជាមួយ​អាមេរិក សំដៅ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​

​​ចិន​បាន​ត្រៀម​បម្រុង​នូវ​យុទ្ធសាស្ដ្រ​ផ្សេងទៀត​ដើម្បី​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែល​កំពុង​វិ​វ​ឌ្ឍ​តឹងតែង​ឡើងៗ​។​ចិន​នឹង​ប្រើ​សន្លឹក​បៀ​ថ្មី នោះ​គឺ​ការវាយលុក​ទៅលើ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ចិន​។​

​តាម​នោះ នៅ​ដើមខែ​នេះ អត្ថបទ​មួយ​ត្រូវបាន​ចុះផ្សាយ​លើ​កាសែត​ប្រជាជន ដែលជា​ស្ថាប័ន​ផ្លូវការ​របស់​បក្សកុម្មុយនិស្ដ​ចិន ដោយនិយាយ​ប្រយោល​លើ​បញ្ហា​ថា​ចិន​នឹង​វាយលុក​បណ្ដា​ក្រុមហ៊ុន​យក្ស របស់​អាមេរិក​កំពុង​ប្រតិ​ប​ត្ដិ​ការ​នៅ​ប្រទេស​នេះ​។ ក្នុងនោះដែរ គេ​បានធ្វើការ​សន្និដ្ឋាន​អំពី Apple និ​មិ​ត្ដ​រូប​របស់​អាមេរិក​លើទឹក​ដី​ចិន ។ អត្ថបទ​នេះ​បានធ្វើការ​«​ជំរុញ​»​ឱ្យ​ចិន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​Apple ចែករំលែក​ប្រាក់ចំណេញ​មួយចំនួន​របស់ខ្លួន​ឱ្យមក​ចិន​។​តាមរយៈ​នោះ ក្រុមហ៊ុន​នេះ​ត្រូវមាន​សកម្មភាព​ជំ​រុញឱ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​មួយ​សមស្រប​។​

​ក្រុមហ៊ុន​អាមេរិក​ដែល​នឹង​ក្លាយជា​គោលដៅ​បន្ទាប់ពី Apple មាន​ជាអាទិ៍ United Technologies, Caterpillar, General Electric, Johnson & Johnson, Microsoft, IBM, Disney, Cargill, General Motors, Ford và Procter & Gamble ដែល​សុទ្ធសឹង​ជា ក្រុមហ៊ុន​មាន​ប្រាក់ចំណូល​គួរឱ្យកត់សម្គាល់​នៅ​ចិន ហើយ​ពួកគេ​នឹង​ស្ថិតនៅក្នុង​ចន្លោះ​កណ្ដាល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​។​

​យ៉ាងនេះ​ក្ដី ប្រសិនបើ​ក្រុង​ប៉េកាំង​សម្រេច​ធ្វើបែបនេះ វា​គឺជា​រឿង​«​កាំបិត​មុខ​ពីរ​»​។ ព្រោះថា​ប្រសិនបើ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​ទ្រាំទ្រ​លែង​បាន​នឹង​សម្ពាធ​នយោបាយ ពួកគេ​អាច​ជ្រើស​រើសយក​ការដកថយ​ចេញពី​ទីផ្សារ​របស់​ចិន​។ បែបនេះ​ពុំ​ប្រាកដថា​ចិន​មិនមាន​ផលវិបាក​នោះទេ ព្រោះថា​ក្រៅពី​បាត់បង់​ចំណូល កម្មករ​ចិន​ក៏​នឹង​បាត់បង់​ការងារ​ផងដែរ​៕
​សូ​យ​ន​

spot_img
×