Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​ដំណើរ​ទេសចរណ៍​ស្រា​បៀរ​»​របស់​ជន​ប្រមឹក​ពីររូប ពី​អង់គ្លេស​ទៅដល់​អេ​ស្ប៉ា​ញ​

spot_img
​(​ស្ដាំ​) Alun Griffiths និង​Nigel Lewis ដែល​បាន​ស្រវឹងស្រា​បៀរ​ក្រោយ​ម៉ោង​ធ្វើការ​រួច សម្រេចចិត្ត​ឡើង​ជិះ​យន្ដហោះ​ទៅ​ទីណា​ក៏បាន​

​តាម Metro Alun Griffiths អាយុ​២៧​ឆ្នាំ មានបាន​មាន​ប្រពន្ធ​និង​កូន ក៏​ជួបនឹង​មិត្ត​ស្និទ្ធស្នាល Nigel ក្រោយ​ម៉ោង​ធ្វើការ​។​ក្រោយពី​ស្រវឹងស្រា​បៀរ​ស្រឿងៗ គេ​ទាំងពីរ​សម្រេចចិត្ត​ទៅ​ព្រលានយន្ដហោះ​ដើម្បី​បន្ដ​ផឹក​នៅ​កន្លែង ផ្សេង​លើ​ពិភពលោក​។​

​គិត​ហើយ​ធ្វើ​ភ្លាម បុរស​ទាំងពីរ​បាន​ឡើង​ជិះ​តាក់ស៊ី​ទៅ​ព្រលានយន្ដហោះ​ដែលមាន​ចម្ងាយ​ពី​នោះ​៥០​គីឡូម៉ែត្រ​។ អ្នក​ទាំងពីរ​បាន​ទិញ​សំបុត្រ​យន្ដហោះ​ទៅ Palma ទាំង​ពុំ​ដឹងថា​នៅ​អ៊ីតាលី ឬ Palma នៅ​អេ​ស្ប៉ា​ញ​។​

Alun ៖ Palma មាន​ទាំង​នៅ​អ៊ីតាលី​និង​អេ​ស្ប៉ា​ញ ព្រោះតែ​ស្រវឹង​ពួក​ខ្ញុំ​លែង​រវល់​គិត​។​ពួកយើង​ឡើង​យន្ដហោះ រួច​ដេក​ដូច​ស្លាប់ ក្រោយពេល​យន្ដហោះ​ចុះចត ទើប​ដឹងថា​យើង​កំពុង​នៅ​អេ​ស្ប៉ា​ញ​។​

​ពួកគេ​តែង​ថតរូប​អមដោយ​…​ស្រា​បៀរ​

​ព្រោះតែ​គ្មាន​សំបុត្រ​សម្រាប់​វិល​មកវិញ ពួកគេ​មិន​ជួល​សណ្ឋាគារ​ទេ ដោយ​បន្ដ​ទៅកាន់​ក្លិប​រាត្រី​មួយ ហើយ​ផឹកស្រា​បៀរ​រហូតទល់​ភ្លឺ​។​

​អ្វីដែល​Alun នៅ​ចង​ចាំបាន​គឺ​ប្រពន្ធ​របស់ខ្លួន​បាន​ទូរស័ព្ទ​មក​ក្រោយពេល​យន្ដហោះ​ចុះចត ហើយ​សួរថា​បង​ឯង​កំពុង​នៅឯណា​ហ្នឹង​? គាត់​ប្រាប់ថា​កំពុង​នៅ​អេ​ស្ប៉ា​ញ ហើយ​ប្រពន្ធ​មិន​រវល់​ស្ដាប់ ហើយ​បន្ដ​និយាយថា ប្រញាប់​មក​ផ្ទះ​ហូបបាយ​។​

Alun Griffiths និង​Nigel ពុំបាន​ដឹងថា​ខ្លួន​មកដល់​ប្រទេស​អេ​ស្ប៉ា​ញ​

​​យើងខ្ញុំ​ចេញពី​ក្លឹប​រាត្រី​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​បន្ទាប់​រួច​ក៏​ជួល​សណ្ឋាគារ​សម្រាក បន្ទាប់មក​ក៏​បន្ដ​ផឹក​មួយ​យប់​ទៀត ទើប​ឡើង​យន្ដហោះ​ត្រឡប់មកវិញ​។​

​សម្រាប់​ដំណើរ​ទេសចរណ៍​ស្រា​បៀរ​នេះ​ក្នុងអំឡុង​ពីរ​ថ្ងៃ​ពួកគេ​ចាយ​អស់​៨០០​ផោន​អង់គ្លេស​។​

​រឿង​ដែល​គួរឱ្យ​និយាយ​នោះ គឺ​ជន​ប្រមឹក​ទាំងពីរ​បានមក​បន្ដ​ផឹក​នៅ​កន្លែង​ដែល​គេ​ចេញដំណើរ​ដើម្បី​ជាការ​បញ្ចប់​ដំណើរ ទេសចរណ៍​ក្នុង​…​ក្ដី​ស្រវឹង​របស់​ពួកគេ​៕
​សូ​យ​ន​

spot_img
×