Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​នឹង​រៀបចំ​ពិធី​បួងសួង​ចម្រើន​សេចក្តីសុខ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ប្រាសាទអង្គរវត្ត​

spot_img

សៀមរាប​៖​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​រៀបចំ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ដើម​ខែ​ធ្នូ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ទី​៣ ឆ្នាំ​២០១៧ នៅ​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត​។ ពិធី​នេះ នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់​រាជរដ្ឋាភិបាល ព្រះសង្ឃ និង​
​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​អង្គ​/​នាក់​។​

​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​វិច្ឆិកា​នេះ​ថា ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នឹង​រៀបចំ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​តាម​ប្រសាសន៍​របស់​លោកស្រី ម៉ែន សំអន ការរៀបចំ​ពិធី​នេះ គឺ​ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​សេចក្តីសុខ​សប្បាយ និង​មាន​សេ្ថរ​ភាព​នយោបាយ ប្រែក្លាយ​ពី​ប្រទេស​ក្រលំបាក​ក្នុង​សង្គ្រាម មក​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​គ្រប់​វិស័យ​។ ការរៀបចំ​ពិធី​សាសនា​នេះ​សោត គឺ​ស្រប​ទៅតាម​គោលការណ៍​រាជរដ្ឋាភិបាល ក្នុងកា​របតិ​បត្តិ​ព្រះពុទ្ធសាសនា​ជា​សាស​នា​របស់​រដ្ឋ​។​

​ការរៀបចំ​ពិធី​បួងសួង​ចម្រើន​សេចក្តីសុខ​នៅលើ​ទឹកដី​អង្គរ​នេះ តាម​ការលើកឡើង​របស់​លោកស្រី ម៉ែន សំអន ព្រោះថា អង្គរ​ជា​ទឹកដី​អច្ឆរិយ ដែលមាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត ដែល​បុព្វបុរស​សម័យមុន បន្សល់ទុក​។ ដូច្នេះ​ពិធីបួងសួង​នេះ ក្រៅពី​សេចក្តីសុខ​ចម្រើន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ ក៏​ជា​ការដឹងគុណ​ដល់​បុព្វបុរស ដែល​បន្សល់ទុក​នូវ​ប្រាង្គ​ប្រាសាទបុរាណ​រាប់ពាន់ ដែល​យើង​ត្រូវ​រួមគ្នា ថែរក្សា​ឱ្យបាន​គង់វង្ស ដើម្បី​ជា​ការដឹងគុណ​ផងដែរ​។​

​ក្នុង​ពិធី​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​រៀបចំ​ពិធី​បួងសួង​ចម្រើន​សេចក្តីសុខ ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែ​ធ្នូ ខាងមុខ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​វិច្ឆិកា​នេះ​ដែរ មាន​ការចូលរួម​ពី​លោកស្រី​ម៉ែន សំអន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​គួរបញ្ជាក់​ថា ក្នុង​ពិធី​បួងសួង​នោះដែរ គឺ​នឹង​មាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ និង​មាន​ការ​រាប់បាត្រ​ដោយ​មាន​ព្រះសង្ឃ​ចំនួន ៥០០០​អង្គ​។ តាមរយៈ​នេះ លោកជំទាវ ម៉ែន សំអន បាន​ធ្វើ​ការអំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម អបអរសាទរ ដើម្បី​ទទួល​កុសលផល​បុណ្យ​រៀងៗ​ខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×