Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

New Zealan អនុម័ត​ច្បាប់​ហាម​ជនបរទេស​មិនឱ្យ​ទិញ​ផ្ទះ​បុរាណ​

spot_img

​សភា New Zealan បានអនុម័ត​ច្បាប់​ហាមឃាត់​ជនបរទេស​ទិញ​អចលនទ្រព្យ​ដែល​បន្សល់ទុក​ពី​អតីតកាល បំណង​បញ្ចៀស ការ​ច្រាន​តម្លៃ​ផ្ទះ​ឡើង​ខ្ពស់ ហើយ​ពលរដ្ឋ​ក្នុងស្រុក​ពុំមាន​លទ្ធភាព​ប្រ​កូត​ប្រជែង​។​

​​តម្លៃ​ផ្ទះ​នៅ Auckland កំពុង​កើនឡើង​យ៉ាងខ្លាំង​

​តាម Reuters ដែល​ដកស្រង់​សម្ដី​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ David Parker ប្រកាស​ច្បាប់​ថ្មី​នៅ​ថ្ងៃ​១៥​សីហា​ថា ច្បាប់​នេះ​គឺជា​កិច្ចប្រឹងប្រែង​មួយ​ដ៏​សំខាន់ ដើម្បី​ការពារ​កម្មសិទ្ធិ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្លួន​។ តម្លៃ​មធ្យម​រប​សើ​ផ្ទះ​នៅ​ទីក្រុង​ធំ​បំផុត​របស់ New Zealan បាន​កើនឡើង​ទ្វេដង​ក្នុងអំឡុង​មួយ​ទសវត្ស​កន្លងមកហើយ​ថ្លៃ​ជាង​ផ្ទះ​នៅ​ទីក្រុង​ដទៃ​ប្រមាណ​៦០​ភាគរយ​។​

​ច្បាប់​ថ្មី​នេះ​អនុញ្ញាតឱ្យ​ជនបរទេស​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​នៅ​អគារ​ថ្មី​ដែល​ទើប​សាងសង់​ខ្ពស់បំផុត​តែ​៦០​ភាគរយ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ទិញ​ផ្ទះ​ចាស់ៗ​ទេ​។​

​តាម​ស្ថាប័ន​ស្ថិតិ​របស់​ប្រទេស​នេះ ជនបរទេស​ភាគច្រើន​ដែល​ទិញ​អចលនទ្រព្យ​នៅ​New Zealan គឺជា​ពលរដ្ឋ​ចិន​និង​អូស្ដ្រាលី​។​ប៉ុន្ដែ​ច្បាប់​ថ្មី​នេះ​ពុំបាន​កំណត់​ចំពោះ​ពលរដ្ឋ​អូស្ដ្រាលី​ទេ ពួកគេ​សំដៅលើ​ពលរដ្ឋ​ចិន​៕
​សូ​យ​ន​

spot_img
×