Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពង្រឹង​វិធានកា​រហាម​ជក់ ឬ​បង្ហុយផ្សែង​បារី​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​

spot_img

​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ពិសេស​លោក​ប្រធានាធិបតី​ហ្វីលីពីន និង​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ពិភាក្សា​ការងារ និង​ពង្រឹង​វិធានការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​បារី​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី​បណ្ឌិត ស៊ូ​សាន មើ​កាដូ អ្នកនាំពាក្យ​ពិសេស​របស់ លោក​ប្រធានាធិបតី​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​បេក្ខភាព​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ពិភាក្សា​ការងារ និង​ពង្រឹង​វិធានការ​ហាម​ជក់ ឬ​បង្ហុយផ្សែង​បារី​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​។ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា បើ​គ្រប់​ទីប្រជុំជន​បរិស្ថាន​ស្អាត ទីក្រុង​គ្មាន​ផ្សែង​បារី​។​

ក្នុងឱកាស​នោះ ក្រៅពី​កោតសរសើរ​ពី​ការបោះឆ្នោត នៅ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ​ល្អ​ហើយ​នោះ លោកស្រី ឆ្លៀត​សុំឱ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ជួយ​គាំទ្រ​បេក្ខភាព​លោក​ស្រី ជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ថែមទៀត​៕ ​ដោយ ​៖​ កូឡាប​

spot_img
×