Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាវុធហត្ថ​ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់​

spot_img

​កំពត ​៖ ជនសង្ស័យ​ចំនួន ៩​នាក់ និង​វត្ថុតាង ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ខេត្ត​កំពត ត្រូវបាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី ។​

​កងរាជអាវុធហត្ថ បានឲ្យដឹងថា នៅវេលា​ម៉ោង​១០ និង ៤៥​នាទី ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ ដូច​មាន​ឈ្មោះ​ខាងក្រោម​៖

១.​ឈ្មោះ រី វណ្ណៈ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​ព្រូឡាន រស់នៅ​ភូមិ​ប្របឹង ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
២.​ឈ្មោះ សាយ ចក់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំព​។​
៣.​ឈ្មោះ ទន់ រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
៤.​ឈ្មោះ ឯម គឹម​រេ​ង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​បើកឡាន រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
៥.​ឈ្មោះ អ៊ឹង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​
៦.​ឈ្មោះ សៀង ភក្តី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​បើកឡាន រស់នៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ​ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
៧.​ឈ្មោះ ង៉ែត តូ​ង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
៨.​ឈ្មោះ ឡឹង មី​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​ព្រូឡាន រស់នៅ​ភូមិ​ប្របឹង ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
៩.​ឈ្មោះ ដាវ ស៊ី​ណាត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖ គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ២​កញ្ចប់​តូច ទង​ន់ ០,៤០​ក្រាម ម៉ូតូ​ចំនួន ១​គ្រឿង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន មួយចំនួន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×