Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ១៥ នាក់ នៅក្នុង​មូលដ្ឋាន​បង្ក្រាប​ជនបទ ត្រូវ​ឃាត់ខ្លួន​

spot_img

​កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ១២ នាក់ នៅ ក្នុង​មូលដ្ឋាន ឃុំ​កា​ហែង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន ដកហូត​វត្ថុតាង​គ្រឿងញៀន សម្ភារៈ មួយចំនួន​។ ចំណែក​គរ​បាល​ស្រុក​គងពិសី បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៣ នាក់ ដកហូត​វត្ថុតាង​គ្រឿងញៀន និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​។​

​នៅ​ថ្ងៃ​ពុធ ៤​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ពស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង និង​កំលាំង​នគរបាល អន្ដរាគមន៍​ខេត្ត ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​ស្រុក និង​បាន​ការសម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា អយ្យការ​អម​សាលា ដំបូង​ខេត្តកំពង់ស្ពឺ ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ និង​បង្ក្រាប​ជាក់ស្ដែង​ក្រុម​សង្គមងងឹត​ជា​មុខសញា​ចែកចាយ​ជួញ ដូរ​គ្រឿងញៀន​ដ៏​សកម្ម នៅ​ចំណុច​ព្រៃ​ខាងត្បូង ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ចំនួន 12 នាក់ ៖ 1 ឈ្មោះ ឌឹ​ម សូ​នី ហៅ ជ្រុញ ប្រុស 27​ឆ្នាំ ជា​មុខសញ្ញា ជនដៃដល់ យក​ដាវ​កាប់​មក​លើ​សមត្ថកិច្ច​។ 2 ឈ្មោះ ស៊ីម សំភាស់ ប្រុស 30​ឆ្នាំ 3 ឈ្មោះ ខាត់ រស្មី ប្រុស 25​ឆ្នាំ 4 ឈ្មោះ ប៉ុស ពេជ្រ ប្រុស 33​ឆ្នាំ 5 ឈ្មោះ ហ៊ីម បូរិទ្ធ ប្រុស 25​ឆ្នាំ​
6 ឈ្មោះ ប៊ុន ឆៃ ប្រុស 27​ឆ្នាំ 7 ឈ្មោះ ប៉ុស ចាន់ណា ប្រុស 24​ឆ្នាំ 8 ឈ្មោះ សាំង សូ​បាន ប្រុស 25​ឆ្នាំ 9 ឈ្មោះ មាស យ​ន ប្រុស 33​ឆ្នាំ 10 ឈ្មោះ ស៊ុំ ដា​រា​ចន្ត្រា ប្រុស 23​ឆ្នាំ 11 ឈ្មោះ ព្រំ ណុន ប្រុស 33​ឆ្នាំ 12 ឈ្មោះ វ៉េង មេសា ប្រុស 22​ឆ្នាំ មុខសញ្ញា​ខាងលើ រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

ក្នុង​ប្រតិបត្តិការ​ខាងលើ តាម​ការបញ្ជាក់​ឲ្យដឹងពី លោក អធិការនគរបាល​ស្រុក ថា​សមត្ថកិច្ច ទទួល​រងរបួស​ម្នាក់ បណ្ដាលឲ្យ​របួស​ដៃ​ធ្ងន់ ( ជនល្មើស​ប្រើ​ដាវ​កាប់​ពេល​កម្លាំង​ចូលចាប់ ) វត្ថុតាង​ដកហូត​នៅ​ទីតាំង​ខាងលើ​រួមមាន ៖ ថ្នាំញៀន 4 កញ្ចប់ (​មធ្យម 1​កញ្ចប់​តូច 3 កញ្ចប់​) អាវុធ​ច្នៃ 2 ដើម កាំបិត 4 ដាវ 2 នឹង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​ ​ជនសង្ស័យ ជា​មុខសញា​គ្រឿងញៀន ទាំង​១២ នាក់​និង​វត្ថុតាង​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ ជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី​។​

​ចំណែក នគរបាល​ស្រុក​គងពិសី បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៣ នាក់ ដកហូត​វត្ថុតាង​គ្រឿងញៀន និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន កាល​ពី​ថៃ្ង​ពុធ ទី​១៥​ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ នៅ​ចំណុច ភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​។ កម្លាំង​នគរបាល​ស្រុក បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន ៣ នាក់ ៖ ១.​ឈ្មោះ ពៅ ទូច ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ២.​ឈ្មោះ ឈឹម វីរៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ៣.​ឈ្មោះ វ៉ន រតនៈ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ​​សមត្ថកិច្ច​​ដកហូត​វត្ថុតាង​បាន រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន ចំនួន 18 កញ្ចប់ ( តូច 9 កញ្ចប់ ~ មធ្យម 8 កញ្ចប់ និង ធំ 1 កញ្ចប់​) ។ ជញ្ជីង​ថ្លឹង គ្រឿង​ញៀន 1 និង​ទូរស័ព្ទដៃ 4​គ្រឿង ។ វត្ថុតាង ខាងលើ និង​យោង​តាម​ចម្លើយសារភាព​របស់​មុខ​សញ្ញា​សង្ស័យ​ទាំង ៣ នាក់ ថា​ពិតជា​ថ្នាំញៀន​ខ្លួន បម្រុង​យកទៅ​ធ្វើការ​ចែកចាយ​លក់ប​ន្ដ​ប្រាកដ​មែន​។​

ករណី​ខាងលើ​ស្រុក បាន​កសាង​សំណុំរឿង​បញ្ជូនមក ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×