Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកញៀន​ល្បែង​ចំនួន​៣​នាក់ ​ត្រូវ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន​បាន​

spot_img

​ខេត្ត​កំពង់ចាម ៖ ក្រុម​អ្នក​ញៀន​ល្បែង ជល់​មាន់ និង​អាប៉ោង​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន ដែល​បាន​លួចលាក់​នាំគ្នា​មកលេង​ស្បែង ក្នុង​ចម្ការ​ស្វាយចន្ទី នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី​នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ដោយ​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​បាន​រាយការណ៍​ ​លោក​​​ឧត្តម​សេនីទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ផែនកា​រងារ នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថាញ់ សុខ​វ៉ុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មេស​ជ្រៃ ចុះបង្ក្រាប​ទីតាំង​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​ដាក់​លុយ​) នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ ជា​លទ្ធផល​សមត្ថកិច្ច បង្ក្រាប​បាន​និង​ចាប់ខ្លួន​បាន​មុខសញ្ញា​អ្នកលេង​បាន​ចំនួន​៣​នាក់ ៖ ១-​ឈ្មោះ នុត វ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ដី​ក្រហម ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ ២-​ឈ្មោះ ឈាង ផល្លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាតិខ្មែរ ។ ៣-​ឈ្មោះ ឃឹម ឆ័ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាតិខ្មែរ ។​ ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕ បញ្ញាស័ក្តិ

 

spot_img
×