Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​បរិស្ថាន ៖ ភាព​រិច​រិល​នៃ​ព្រៃឈើ នាពេល​បច្ចុប្បន្ន​ត្រឹមតែ​០,៦% ប៉ុណ្ណោះ​

spot_img

ភ្នំពេញ​៖​នៅក្នុង​វេទិកា​ស្តីពី​ការចូលរួម​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានឲ្យដឹងថា ការប្រែប្រួល​ភាព​រិច​រិល​នៃ​ព្រៃឈើ នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ត្រឹមតែ​០,៦% ប៉ុណ្ណោះ​។​

​យោងតាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រី ការវាយតម្លៃ​នេះ​ធ្វើឡើង​ដោយ​ការសិក្សា​ពី​ផ្កាយរណប ហើយ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​នេះ បញ្ជាក់​ថា​អត្រា​ភាពរិករិ​ល​នៃ​ព្រៃឈើ​បាន​មាន​ការថយចុះ​រយៈពេល​ជាង​១០​ឆ្នាំ​(២០០៦-២០១៦)​ហើយ​គិត​ជា​មធ្យម​មាន​ការថយចុះ​នាពេល​បច្ចុប្បន្ន​ប្រមាណ​០,៦% នៃ​ផ្ទៃដី​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា នេះ​ជា​មោទនភាព​នៃ​ក្រសួង​បរិស្ថាន និង​មាន​ការខិតខំ​រួម​គ្នា​នៃ​គ្រប់​ភាគី​ពាក់ព័ន្ធ​។​
​សូមបញ្ជាក់​ថា តាម​ព្យាករណ៍​នៅក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត អត្រា​ភាព​រិច​រិល​ធនធាន​ព្រៃឈើ នឹង​បន្ត​ធ្លាក់ចុះ​ជា​បន្ត​ទៀត​ដោយសារ​ប្រសិទ្ឋភាព​នៃ​ការអនុវត្ត​កំណែទ​ម្រង់​លើ​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការបារ​ធម្ម​ចាតិ​របស់​រាជរដ្ឋាភិបា​ល​កម្ពុជា ក៏ដូចជា​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ពី​កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​។​
​ជាមួយគ្នានេះដែរ ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​បាន​កំពុង​ដំណើ​ការប្រែប្រួល​គួរ​ឱ្យ​គាត់​សំគាល់​។ ក្រសួង​បរិស្ថាន​បាន​ខិតខំ​បំពេញភារកិច្ច​បង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​ចំនួន ២៤ កន្លែង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​៣​កន្លែង​។ ដូចនេះ​ប្រព័ន្ឋ​តំបន់ការពារធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រក​ម្ពុ​ជា រួមមាន​៖ តំបន់ការពារធម្មជាតិ​សរុប​មាន​៥១​កន្លែង និង​របៀង​ជីវៈចម្រុះ​ប្រព័ន្ធ​ការបារ​ធម្មជាតិ​៣​កន្លែង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា ស្មើនឹង​៤១% នៃ​ផ្ទៃដី​ទូទាំង​ប្រទេស​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ដែរ​ថា ក្រសួង​បរិស្ថាន​បាន​និង​កំពុង​សិក្សា​អំពី​សក្តានុពល​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ដើម្បី​បង្កើត​តំបន់​ការពារ​ធម្ម​ចាតិ​ថ្មីៗ​បន្ថែមទៀត​ដូចជា​សរសរ​ស្តម្ភ​សត្វ​តោ​(​ខេត្ត​ក្រចេះ​) ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​(​ខេត្ត​កំពង់ឆ្នាំង​) ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​(​ខេត្ត​ឧត្តរមានជ័យ​) ភ្នំ​ប្រាំពីរ​(​ខេត្ត​បាត់ដំបង​) កោះ​កេរ្តិ៍​(​ខេត្ត​ព្រះវិហារ​) និង​សំបូរ​ព្រៃ​គុក​(​ខេត្ត​កំពង់ធំ​) ព្រមទាំង​បាន​និង​កំពុង​រៀបចំ​បែបបទ​ដាក់បញ្ចូល​តំបន់​ស្នូល​តំបន់​ស្នូល​ស្ទឹងសែន និង​តំបន់​ជុំវិញ​ទៅជា​តំបន់​ជុំវិញ​ទៅជា​តំបន់​រ៉ា​ម​សារ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​វេទិកា​នេះ រៀបចំឡើង​ជា​វប្បធម៌​សន្ទនា​សម្រាប់​អ្នកចូលរួម​បាន​ចែករំលែក​ជា​មតិ យោបល់ ដើម្បី​ជំរុញ​ឲ្យ​បង្កើត​ជា​ផែនការ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​។ ជាមួយគ្នានេះដែរ ជា​ឱកាស​ដែល​គ្រប់​ភាគី​ពាក់ព័ន្ឋ​បាន​ចូលរួម​ដោះស្រាយ​សំណូមពរ​បញ្ហា​ប្រឈម​នានា ដើម្បី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ឋភាព​បន្ថែ​មទៀត​។ ក្រសួង​បរិស្ថាន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការការពារ និង​អភិរក្ស​ធម្មជាតិ ដោយ​ទទួលទ្ធផល​ចម្បងៗ​ជាច្រើន រួមមាន​កំណែទម្រង់​ស្ថាប័ន គោលនយោបាយ និង​ច្បាប់ ការបង្កើន​ប្រសិទ្ឋភាព​គ្រប់គ្រង​សម្បទាន​ដី​សេ​ដ្ឋ​កិច្ច និង​ធនធានធម្មជាតិ​។ ចំណុច​មួយទៀត​ផ្តោតលើ​ការអនុវត្ត​ស្មារតី​វេទិកា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៦ និង​សារាចរ​ណែនាំ​លេខ​០៥​សរ​ណន ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្តី​ពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ដោយ​ប្រគល់​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​ទៅឱ្យ​គណៈ​អភិបាល​រាជធានី ខេត្ត ក្នុង​ការដឹកនាំ និង​សម្របសម្រួល​ការងារ​គ្រប់គ្រង​ថែ​រក្ស និង​ការពារ​ធនធាន​ធម្មជាតិ ជាពិសេស​ការចាត់វិធានកា​រ​ឱ្យបាន​ហ្មត់ចត់​ក្នុង​ការទប់ស្កាត់​ការបង្ក្រាប និង​ការុបបំបាត់​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ព្រម​ទាំង​ការ​រុករាន​ដី​នៅ​តំបន់ការពារធម្មជាតិ​។ ដើម្បី​ជំរុញ​ការអនុវត្ត​សារាចរ​ណែនាំ​លេខ​០៥ ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​ភារកិច្ច​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​មាន​មន្ទីរ​បរិស្ថាន ជា​សេនាធិការ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ខេត្ត​។ ទន្ទឹមនឹងនេះ ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ និង​តាមដាន និង​ជួប​ប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នានា ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ទូទាំង​ប្រទេស​៕ ដោយ​៖​កូឡាប​

spot_img
×