Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ កុំ​ដំឡើងថ្លៃ​សេវា​ទំនិញ ក្នុង​ពេល​ប្រឡង​បាក់​ឌុប​

spot_img

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​សេចក្ដីណែនាំ​ស្ដី​ពី​ការរក្សា​តម្លៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​រយៈពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ។ ក្រសួង​ទេសចរណ៍ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស មេត្តា​កុំ​ដំឡើង​ថ្លៃ​សេវា ទំនិញ ផលិតផល​របស់​ខ្លួន​ក្នុង​ពេល​ដ៏​ចាំបាច់​នេះ​។​

​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា “​នៅ​ថ្ងៃ​ទី​២០ និង​២១ ខែ​សីហា​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​រៀបចំ​ការប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ទូទាំង​ប្រទេស ដែល​សិស្សានុសិស្ស និង​ក្រុមការងារ​រៀបចំ​ការប្រឡង ចាំបាច់​ត្រូវធ្វើ​បំលាស់​ទី​នៅ​តាម​ទីតាំង​មណ្ឌល​ប្រឡង ដោយ​ស្នាក់នៅ​ទី​រួម​ខេត្ត​ដើម្បី​ចុលរួម​ការប្រឡង​នេះ​។ ក្រសួង​សូម​ណែនាំ ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​រក្សា​តម្លៃ​សេវាកម្ម​និង​គុណភាព​សេវាកម្ម​របស់​ខ្លួន ដោយ​មិន​ត្រូវ​ដំឡើងថ្លៃ​នោះទេ ឬ​ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ​សេវាកម្ម​ដែល​អាច​ធ្វើទៅបាន​”៕

​ខាងក្រោម​នេះ ជា​សេចក្ដីណែនាំ​ស្ដី​ពី​ការរក្សា​តម្លៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​រយៈពេល​ប្រឡង​បាក់​ឌុប ២០១៨ ដែល​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​៖

spot_img
×