Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​ពោត​បារាំង​ច្រើន អាច​បណ្តាល​ឲ្យ​កើត​ក្រួសតម្រងនោម​

spot_img

ពោត​បារាំង ពុំ​ត្រឹមតែ​ជា​អាហារ​សម្បូរ​ជីវជាតិ​សម្រាប់​សុខភាព តែ​វា​នូវ​ល្អជា​ពិសេស​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ទន្ទឹមនឹង​ផលប្រយោជន៍​ដែល​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ នោះ​ពោត​បារាំង​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ដែរ ប្រសិន​បរិភោគ​ច្រើនពេក ។​

​អ្នកជំងឺ​ទឹកនោមផ្អែម ឥឡូវនេះ​បាន​មាន​បន្ថែម​ក្តីសង្ឃឹម​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ប្រសិទ្ធភាព ដោយ​ការបរិភោគ​ពោត​បារាំង​ជាប្រចាំ ។ ទន្ទឹម​នោះ ពោត​បារាំង​នៅ​ជំនួយ​ដល់​ផ្លូវ​រំលាយ​អាហារ អាចជួយ​ឲ្យ​ឆាប់​សះ​ស្នាមដំបៅ​ក្រពះ ឬ បំបាត់​ការឈឺ​នៅ​ផ្លូវ​ពោះវៀន ។​

​ពោត​បារាំង​ក៏​អាចជួយ​បង្ការ​ពិការភាព​សម្រាប់​ទារក​ក្នុង​ផ្ទៃ ។ ព្រោះ​វា​មាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក​យ៉ាងច្រើន ដែល​ចាំបាច់​សម្រាប់​ស្ត្រី​មានគភ៌ ដើម្បី​ជួយ​បង្ការ​ភាព​ពិការ​សរសៃប្រសាទ និង​ពិការភាព​ពី​កំណើត​នៅ​ទារក ។​

​ប៉ុន្តែ ក្នុង​សមាសធាតុ​របស់​ពោត​បារាំង​ក៏​សម្បូរ fructan អាច​បង្ក​ការ​រាក​រួស​, តឹង​ពោះ​នៅ​អ្នកជំងឺ​មាន​បញ្ហា​ផ្លូវ​ពោះវៀន ។

​តាម​វិទ្យាស្ថាន​ជំងឺ​ទឹកនោមផ្អែម – រំលាយ​អាហារ និង​តម្រងនោម​ជាតិ​អាមេរិក ទូន្មាន​នោះ អ្នកមាន​ប្រវត្តិ​កើត​ជំងឺ​ក្រួសតម្រងនោម​គួរ​ប្រយ័ត្ន​អំពី​បរិមាណ Oxalate ខ្ពស់ មាននៅ​ក្នុង​ពោត​បារាំង អាហារ​សម្បូរ Oxalate ធ្វើ​ឲ្យ​កើន​ហានិភ័យ​ក្រួសតម្រងនោម ៕ លី​សា​

spot_img
×