Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហាម​មិន​ស្តាប់​! ស្រី​ស្អាត​២​នាក់​ជំនះ​ចូល លទ្ធផល ត្រូវ​ពួក​ប្រុសៗ​រុំ​ព័ទ្ធ​ស្ទាប​លូកលាន់​​កេរ្តិ៍ខ្មាស់​ក្នុង​អាង​ហែល​ទឹក​ដូច​ស្រមោច (​វីដេអូ​)

spot_img

​នារី​វ័យក្មេង​២​នាក់​ដែល​ត្រូវបាន​ស្ទាប​លូកលាន់​ដោយ​ពួក​បុរសៗ នៅក្នុង​អាង​ហែល​ទឹក​មួយ នៅ Bahrain ទទួល​ការព្រមាន​ពី​អាជ្ញាធរ​ដោយ​និយាយថា ពួកនាង​មិនគួរ​ធ្វើ «​សកម្មភាព​» បែបនេះ​ម្តង​ទៀតឡើយ ។​

​នៅក្នុង​វីដេអូ​ផុស​នៅលើ Twitter កាលពី​ថ្ងៃទី​៧ ខែសីហា នារី​២​នាក់​ត្រូវ​ឃើញ​កំពុង​ព្យាយាម​ចាក​ចេញពី​ក្នុង​ទឹក ទាំង​ភ័យព្រួយ​យ៉ាងខ្លាំង ខណៈ​បុរសៗ​ជាច្រើន​បាន​រុំ​ព័ទ្ធ​ស្រែក​យ៉ាង​ត្រេកអរ និង​យកដៃ​ស្ទាប​តំបន់​កេរ្តិ៍ខ្មាស់​របស់​ពួកនាង​យ៉ាង​សប្បាយ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ឧ​ស្យា​ន​កម្សាន្ត «The Lost Paradise of Dilmun Water Park» ។ ហើយ​វីដេអូ​យាយី​ផ្លូវភេទ​នេះ ក៏បាន​រីក​រាលដាល​យ៉ាង​លឿន​នៅក្នុង​ប្រទេស ។​

​មនុស្ស​មួយចំនួន​បាន​ទ​ទួ​ច​ថា ស្ត្រី​ទាំងនេះ ត្រូវតែ​ស្តីបន្ទោស​ចំពោះ​ការចូល​ទៅក្នុង​អាង​ហែល​ទឹក​ផ្តាច់មុខ​របស់ «​ពួក​កំលោះៗ​» ។​

RT បាន​ដកស្រង់​សម្តី​អ្នក​ប្រើ Twitter ម្នាក់ ដែល​បានសរសេរថា​៖ «​ស្រីខូច​សម​នឹង​ទទួល​ទង្វើ​បែប​នេះឯង ។ សូម​អបអរសាទរ​ចំពោះ​ពួក​ប្រុសៗ​ទាំងអស់នោះ ដែល​បានធ្វើ​ឲ្យ​នាង​អាម៉ាស់​» ។​

​អ្នកដទៃ​ទៀត​បាន​អះអាងថា​៖ «​មាន​វីដេអូ​មួយទៀត ដែល​បានបង្ហាញ​ពី​លក្ខណៈ​ដែល​នារី​ទាំងពីរ​នោះ បាន​សួររក​រឿងនេះ ហើយ​ពួកគេ​ពិតជា​បាន​ចូលក្នុង​ចំណោម​បុរសៗ​ទាំងនោះ ទោះបីជា​មុគ្គ​ទ្ទេស​ក៍​សន្តិសុខ បាន​ប្រាប់​ពួកនាង​យ៉ាងច្បាស់​ថា​កុំ​ឲ្យ​ចូល ព្រោះ​ពួក​បុរសៗ​ទាំងនោះ​ច្បាស់​ណាស់​នឹង​ចង​ធ្វើ​រឿង​អាម៉ាស់​នេះ​» ៕ ចន្ទី (nextshark)​

spot_img
×